ធនាគារពិភពលោកផ្ដល់ឥណទាន ២០លានដុល្លារ ដល់កម្ពុជា សម្រាប់សកម្មភាពទប់ស្កាត់ជំងឺកូវីដ ១៩

ធនាគារពិភពលោក បានអនុម័តលើឥណទានទឹកប្រាក់ ២០លានដុល្លារ របស់សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA) ដើម្បីឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា តាមរយៈការសាងសង់មណ្ឌលដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក និងព្យាបាលអ្នកជំងឺ ព្រមទាំងផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យនានាដែលចាំបាច់។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក(World Bank) ចេញផ្សាយ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។

អ្នកស្រីអ៊ីងហ្គុណា ឌុប្រាចា ( Inguna Dobraja ) នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា៖«ហិរញ្ញប្បទាននេះ នឹងជួយដល់ប្រទេសកម្ពុជាទប់ទល់គ្រោះអាសន្នសុខភាពសកល ដោយយកទៅផ្គត់ផ្គង់គ្រឿងបរិក្ខារ និងឧបករណ៍សម្ភារៈពេទ្យចាំបាច់នានា កាត់បន្ថយការរាលដាលឆ្លងរបស់មេរោគ ពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការរាលដាលមេរោគ និងជួយធ្វើយ៉ាងណា ឲ្យអ្នកជំងឺឆាប់ជាសះស្បើយ និងសេដ្ឋកិច្ចឆាប់បានងើបឡើងវិញ»។

គម្រោងនេះ នឹងផ្តល់ហិរញ្ញវត្ថុសម្រាប់ការសាងសង់មណ្ឌលដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក និងព្យាបាលអ្នកជំងឺ។ ហើយវានឹងជួយបង្កើនសមត្ថភាពវិភាគរោគសញ្ញានៅតាមមន្ទីរពិសោធន៍របស់មន្ទីរពេទ្យបង្អែក នៅទូទាំង២៥ខេត្ត-ក្រុង ព្រមទាំងជួយទៅលើការចំណាយក្នុងការជាវសម្ភារៈបរិក្ខារពេទ្យ ដែលចាំបាច់សម្រាប់ព្យាបាល និងទប់ស្កាត់ការរីករាលនៃជំងឺផងដែរ។

បន្ថែមពីនេះទៀត គម្រោងនេះ នឹងជួយដល់វិធានការដាក់ពង្រាយក្រុមការងារឆ្លើយតបរហ័ស របស់ក្រសួងសុខាភិបាលនៅទូទាំងប្រទេស បានទាន់ពេលវេលា តាមរយៈការជួល និងការហ្វឹកហ្វឺនបណ្តុះបណ្តាលបុគ្គលិកបន្ថែម។ តាមរយៈការពង្រឹងសមត្ថភាពរបស់មណ្ឌលប្រតិបត្តិការបន្ទាន់នៃសេវាសុខាភិបាលសាធារណៈ ដែលសម្របសម្រួលការងារជាមួយកិច្ចខិតខំត្រៀមលក្ខណៈ និងឆ្លើយតបជំងឺកូវីដ-១៩ ទូទាំងប្រទេស។ ព្រមទាំង តាមរយៈការបង្កើតមណ្ឌលប្រតិបត្តិការបន្ទាន់នៅកម្រិតខេត្ត ថែមទៀត។

គួរបញ្ជាក់ផងដែរថា ធនាគារពិភពលោកកំពុងតែអនុវត្តកម្មវិធីកញ្ចប់ហិរញ្ញវត្ថុចំនួន ១៤ ប៊ីលានដុល្លារអាមេរិក តាមយន្តការបញ្ចេញរហ័ស សម្រាប់ពង្រឹងការឆ្លើបតបទៅនឹងការរាតត្បាតរបស់កូវីដ ១៩ នៅតាមប្រទេសកំពុងអភិវឌ្ឍ ដើម្បីជួយធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ ឆាប់បានងើបឡើងវិញ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]