ធនាគារព្រីនស៍ បោះទុនបន្ថែម ៣៥លានដុល្លារ លើគម្រោងព្រលានតេជោថ្មី តាមមូលបត្របំណុល

ធនាគារព្រីនស៍ បានបណ្តាក់ទុនវិនិយោគបន្ថែម ៣៥លានដុល្លារ គម្រោងព្រលានតេជោថ្មី តាមរយៈ សញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន CAIC ដែលធ្វើឱ្យធនាគារនេះមានទុនវិនិយោគសរុប ៥០លានដុល្លារ ក្នុងគម្រោងព្រលានថ្មីនេះ។

កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាដោយ នាយកក្រុមហ៊ុន CAIC លោក Charles Vann និងនាយកប្រតិបត្តិធនាគារព្រីនស៍ លោក ហ៊ន់ សុរចនា នៅក្រោមវត្តមានរបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងអ្នកឧកញ៉ា Chen Zhi ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។

អត្រាការប្រាក់ របស់សញ្ញាបណ្ណ នេះ គឺ៥,៥% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំ ដែលត្រូវបានធានាដោយក្រុមហ៊ុន OCIC។

គួរបញ្ជាក់ថា បច្ចុប្បន្ន គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៣១,១% ហើយ ដែលក្រុមហ៊ុន CAIC បានចំណាយទឹកប្រាក់សរុប ៤៣៤ លានដុល្លារ ដោយមិនរាប់បញ្ជូលថ្លៃដី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]