បទសម្ភាសន៍៖ យុទ្ធសាស្ត្រអាជីវកម្មនៅកម្ពុជារបស់ក្រុមហ៊ុនជំនាញផ្នែកដំបូល IKO

ដំបូលស្រាលហើយទន់ គឺជាបច្ចេកវិទ្យាដ៏ច្នៃប្រឌិតមួយក្នុងវិស័យសំណង់ ឬអាចចាត់ទុកថាជាផលិតផលថ្មីមួយសម្រាប់កម្ពុជា។ ដូច្នេះ ដើម្បីផ្ដល់ជាចំណេះដឹងទាក់ទងនឹងវិស័យថ្មីមួយនេះ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ បានធ្វើកិច្ចសម្ភាសន៍មួយជាមួយតំណាងក្រុមហ៊ុន IKO ដែលជាក្រុមហ៊ុនអន្តរជាតិឈានមុខគេក្នុងវិស័យដំបូលស្រាលហើយទន់។ មិនត្រឹមតែចែករំលែកចំណេះដឹងនោះទេ ក្រុមហ៊ុន IKO ឱ្យដឹងពីយុទ្ធសាស្ត្រអាជីវកម្មនៅកម្ពុជាផងដែរ ដូចខាងក្រោម៖

តើអ្នកមើលឃើញវិស័យសំណង់នៅកម្ពុជាយ៉ាងម៉េចដែរ?

ខ្ញុំបានសង្កេតឃើញមានការវិវត្តន៍ជាវិជ្ជមានលើវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងឱកាសអភិវឌ្ឍន៍អាជីរកម្មសម្រាប់ផលិតផលម៉ាក IKO។ មានគម្រោងសំណង់ជាច្រើនត្រូវបានសាងសង់ឡើង សម្រាប់ការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ រួមទាំងអគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋាន។

សម្រាប់ដំបូលលំនៅដ្ឋាន មនុស្សខ្លះនឹងជ្រើសរើសដំបូលធ្វើពីដែក ព្រោះវាជាវត្ថុធាតុដើមដែលមានទម្ងន់ស្រាល។ ជម្រើសផ្សេងទៀតសម្រាប់ការប្រក់ដំបូលដែលមានទម្ងន់ស្រាល គឺដំបូលស្រាលហើយទន់ ដែលជាជម្រើសល្អដោយសារ វាមានគុណសម្បត្តិជាងដំបូលដែក ព្រោះវាអាចស្រូបយកសំលេងរំខានដែលបណ្តាលមកពីទឹកភ្លៀងបានយ៉ាងល្អ ដែលនេះគឺធ្វើឱ្យវាជាជម្រើសល្អឥតខ្ចោះសម្រាប់កាត់បន្ថយសំលេងរំខាននៅក្នុងអគារ (ជាពិសេសក្នុងរដូវភ្លៀង) នៅពេលដែលយើងប្រៀបធៀបទៅនឹងដំបូលធ្វើពីសម្ភារផ្សេងៗទៀត។

តើអ្វីទៅដែលធ្វើឱ្យក្រុមហ៊ុន IKO ចាប់អារម្មណ៍ទីផ្សារសំណង់នៅកម្ពុជា?

ក្រៅពីគុណសម្បត្តិនៃដំបូលស្រាល និងភាពធន់នឹងអាកាសធាតុ (សំណើម សំលេង និងខ្យល់) សម្រាប់ទីផ្សារសំណង់នៅកម្ពុជា ក្រុមហ៊ុន IKO អាចផ្តល់បទពិសោធន៍និងជំនាញបច្ចេកទេសជាង ៥០ ឆ្នាំក្នុងការផលិតដំបូលស្រាលហើយទន់ ដែលមានន័យថា មានដំបូលស្រាលហើយទន់របស់ IKO រាប់ពាន់លានម៉ែត្រការ៉េ ក្នុងគ្រប់អាកាសធាតុ និងនៅទូទាំងពិភពលោក ដែលមានចាប់ពីសីតុណ្ហភាពត្រជាក់ខ្លាំងនៅតំបន់អាឡាស្កា រហូតដល់កំដៅត្រូពិចក្តៅនៅអាហ្វ្រិក។

យើងកត់សម្គាល់ឃើញថាក្រុមហ៊ុន IKO បានផលិតដំបូលស្រាលហើយទន់ដែលមានគុណភាពខ្ពស់ តើអ្នកអាចប្រាប់យើងអំពីផលិតផលនេះបានដែរឬទេ? តើផលិតផលនេះគឺថ្មីនៅក្នុងទីផ្សារកម្ពុជាមែនទេ?

បាទ នេះគឺថ្មីសម្រាប់ទីផ្សារកម្ពុជា។ ភាពស្អិតជាប់ដោយស្វ័យប្រវត្តិរបស់ ដំបូល IKO នេះគឺជាចំនុចពិសេសឯកលើសពីប្រភេទដំបូលផ្សេងៗ ហើយដំបូលIKO មានគុណភាពខ្ពស់នៅអ៊ឺរ៉ុប (ស្របតាមស្តង់ដារអឺរ៉ុប CE) និងបានផលិតឡើងនិងបំផុសគំនិតពីប្រពៃណីនិងបទពិសោធន៍ជនជាតិកាណាដាដ៏យូរអង្វែង។

តើដំបូលស្រាលហើយទន់សក្ក័សមជាមួយសំណង់នៅកម្ពុជាក្នុងលក្ខខ័ណ្ឌ និងអាកាសធាតុបែបនេះដែរឬទេ?

បាទពិតណាស់។ ដូចដែលបានរៀបរាប់ពីមុនអញ្ចឹង គម្រោងនៅទូទាំងពិភពលោកជាច្រើនមានអគារលំនៅដ្ឋានបែបរីសតជាដើម មានទីតាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ប្រទេសឥណ្ឌូណេស៊ី ថៃ វៀតណាម និងម៉ាឡេស៊ី។

តើក្រុមហ៊ុន IKO មានគម្រោងដើម្បីចែកចាយដំបូលស្រាលហើយទន់មកកម្ពុជាឬទេ?

បាទ យើងបានចាប់ផ្តើមសន្ទនាជាមួយដៃគូមួយចំនួនហើយ។ ក្នុងនាមជាអ្នកជំនួញនៅទូទាំងពិភពលោក IKO កំពុងស្វែងរកដៃគូដែលមានជំនាញវិជ្ជាជីវៈ គួរឱ្យទុកចិត្ត និងការជម្រុញទឹកចិត្តដើម្បីធ្វើការជាមួយក្នុងរយៈពេលវែង។ IKO ផ្តល់នូវការធ្វើទីផ្សារ និងការគាំទ្របច្ចេកទេសពេញលេញដើម្បីអាចរីកចម្រើន និងអភិវឌ្ឍទីផ្សាររួមគ្នា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]