បាត់ដំបង ក្លាយជាក្រុងដំបូងរបស់កម្ពុជា ដែលជាប់ជាទីក្រុងមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់យូណេស្កូ

អង្គការយូណេស្កូ បានឱ្យប្រកាសដាក់ឱ្យទីក្រុងបាត់ដំបង ជាទីក្រុងដំបូងរបស់កម្ពុជាដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហារ។​ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ទីក្រុងបាត់ដំបង ត្រូវបានកំណត់ជាទិសដៅទីក្រុងមានភាពជាសិល្បៈខាងម្ហូបអាហារ ដែលផ្សារភ្ជាប់ជាមួយវប្បធម៌ និងគំនិតច្នៃប្រឌិត សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ទីក្រុង។

សេចក្តីប្រកាសព័ត៌មាននេះ បានបន្ថែមថា ការសម្រេចបញ្ជូលទីក្រុងបាត់ដំបង ជាបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូនេះ គឺមិនត្រឹមតែបង្ហាញនូវសិល្បៈខាងម្ហូបអាហារប៉ុណ្ណោះទេ តែថែមទាំងជាការប្រើប្រាស់សិល្បៈនេះ ដើម្បីពន្លឿនការអភិវឌ្ឍក្នុងទីក្រុង និងការផ្លាស់ប្តូរវប្បធម៌សកលលោកផងដែរ។

លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា​ បានលើកឡើងថា អង្គការយូណេស្កូ ក៏សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលលើកដំបូងបង្អស់របស់កម្ពុជា។ ការទទួលស្គាល់ទីក្រុងបាត់ដំបង ជាបណ្តាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ គឺជាការរួមចំណែកចំពោះអាជីវកម្មផ្នែកវប្បធម៌ក្នុងទីក្រុង និងមានឥទ្ធិពលក្នុងការលើកស្ទួយវប្បធម៌ និងគំនិតច្នៃប្រឌិត និងជួយជំរុញកំណើនសេដ្ឋកិច្ច និងចំណូលពីទេសចរណ៍របស់ប្រជាជន។

គួរបញ្ជាក់ថា ម្ហូបអាហារច្នៃប្រឌិតក្នុងទីក្រុងបាត់ដំបង ដែលអង្គការយូណេស្កូបានប្រកាសឱ្យជាប់ជាបណ្តាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហាររួមមាន៖ ណែមបាត់ដំបង ប្រហុកបាត់ដំបង អាម៉ុកបាត់ដំបង ក្រឡានបាត់ដំបង សង្វាក់បាត់ដំបង ញាំល្ហុងបាត់ដំបង កន្ទុយហែសបាត់ដំបង សំបកណែមបាត់ដំបង និងទឹកគ្រឿងបាត់ដំបង ដែលជាម្ហូបអាហារពេញនិយមរបស់ប្រជាជនខេត្តបាត់ដំបង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]