បុត្រសម្ព័ន្ធដ៏ធំរបស់ក្រុមហ៊ុនម៉ាឡេស៊ី ប្រកាសលក់គម្រោងតម្លៃ ១១៨លានដុល្លារ​នៅ​កម្ពុ​ជា

ក្រុមហ៊ុន Diamond Power Ltd (DPL) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Pestech International Bhd នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី បានប្រកាសដាក់លក់​គម្រោ​ង​ប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីក្នុងតម្លៃប្រមាណ ១១៨ដុល្លារអាមេរិក។ នេះបើតាម​ការ​ចេញ​ផ្សាយរ​បស់គេហ​ទំព័រ​  The Edge Markets កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។

Pestech បានឱ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដែលមានហ៊ុនចំនួន ៦០% បានចុះ​កិច្ច​ព្រម​ព្រៀង ដើម្បីលក់ប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីកំពង់ចាម-ក្រចេះមានទំហំ ២៣០KV ​ជាមួយនឹង Cambodian Transmission​ II Co Ltd (CTL II) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និង​កាន់​កាប់​ហ៊ុន​ទាំង​ស្រុងដោយក្រុមហ៊ុន Leader Transmission Ltd។

នៅក្នុងលិខិតផ្ញើទៅកាន់ Bursa Malaysia (ទីផ្សារមូលបត្រម៉ាឡេស៊ី) Pestech បានឱ្យដឹងបន្ថែមថា Diamond Power Ltd (DPL) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលជាអ្នកកាន់កាប់ និង​ប្រតិបត្តិ​​គម្រោង។

បន្ថែមពីនេះ DPL មានបំណងចង់ឱ្យមានកិច្ចសន្យាថ្មីមកជំនួស និងដកខ្លួនចេញពីសកម្មភាពអាជីវកម្ម​ពាក់ព័ន្ធនឹ​ង​គម្រោង​​ខាង​លើ ហើយ​ក្រុមហ៊ុន CTL II ចង់បន្តសកម្មភាពអាជីវកម្មនៃគម្រោងនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]