ប្រទេសកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះសន្និសីទ IFAWPCA លើកទី ៤៣

សន្និសីទលើកទី ៤៣ របស់សហព័ន្ធអន្តរជាតិនៃសមាគមអ្នកសាងសង់អាស៊ី និងប៉ាស៊ីហ្វិកខាងលិច (IFAWPCA) គ្រោងនឹងរៀបចំឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ ២០១៧។ ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកជំនាញខាងការងារសាងសង់ ១៥០០នាក់ មកពីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នៅក្នុងកិច្ចប្រជុំពាក់កណ្តាលត្រីមាសរបស់ក្រុមប្រឹក្សាភិបាលប្រតិបត្តិលើកទី ៣៩ នៅក្នុងអង្គភាពដែលរៀបចំឡើងនៅទីក្រុង Kathmandu ប្រទេសនេប៉ាល់ នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៦ ការពិភាក្សាក្នុងចំណោមប្រទេសជាសមាជិកចំនួន ១៨ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ផ្តោតទៅលើការរៀបចំសម្រាប់សន្និសីទលើកទី ៤៣ នាពេលខាងមុខ។

ថ្លែងនៅក្នុងកិច្ចប្រជុំពាក់កណ្តាលត្រីមាស សមាគមអ្នកសាងសង់កូរ៉េ (CAK) បានបង្ហាញពីផែនការគ្រប់គ្រងរបស់ខ្លួនសម្រាប់សន្និសីទនាពេលខាងមុខ ដែលនឹងត្រូវរៀបចំនៅក្នុងរដ្ឋធានីរបស់ប្រទេសនេះពីថ្ងៃទី ៣០ ខែឧសភា ដល់ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៧។ ប្រតិភូប្រមាណជា ៧០០ នាក់ មកពីប្រទេសជាសមាជិកទាំងអស់ ដែលក្នុងនោះក៏មានយ៉ាងហោចណាស់ប្រតិភូមកពីសមាគមអ្នក សាងសង់កម្ពុជា (CCA) ចំនួន ១០ នាក់ចូលរួមផងដែរ។ CAK ក៏រំពឹងផងដែរថា អ្នកជំនាញនាំមុខគេយ៉ាងហោចណាស់ ៥០០ នាក់ មកពីឧស្សាហកម្មសំណង់អគាររបស់កូរ៉េខាងត្បូង នឹងចូលរួមផងដែរ។

មកដល់ពេលបច្ចុប្បន្ន CAK បានរៀបចំសន្និសីទ IFAWPCA ពីរដង និងបានបង្ហាញនូវវីដេអូផ្សព្វផ្សាយដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលកំពុងត្រូវបានចែករំលែកក្នុងចំណោមសមាជិកទាំងអស់ ដើម្បីឲ្យប្រទេសទាំងនោះអាចផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះនៅក្នុងវិស័យនេះក្នុងប្រទេសរបស់ពួកគេ ដើម្បីជំរុញឲ្យមានការចូលរួមច្រើននៅក្នុងសន្និសីទនេះ។

កិច្ចប្រជុំពាក់កណ្តាលត្រីមាសនេះ ក៏បានគាំទ្រដល់ការតែងតាំងលោក Desmond Hill សមាជិកប្រតិបត្តិនៃសមាគមអ្នកសាងសង់សឹង្ហបុរីលីមីធីត (SCAL) ជាអ្នករាយការណ៍នូវសន្និសីទ IFAWPCA សម្រាប់អាណត្តិ ២០១៦-២០១៨ នេះផងដែរ។

ព័ត៌មានថ្មីៗពីកិច្ចប្រជុំពាក់កណ្តាលត្រីមាសលើកទី ៣៩ របស់ក្រុមប្រឹក្សាភិបាលប្រតិបត្តិ

បញ្ហាជាច្រើនត្រូវបានពិភាក្សា និងសម្រេចចិត្តក្នុងអំឡុងពេលនៃកិច្ចពិភាក្សានៅខែកញ្ញា។ លទ្ធផលទាំងនោះមានដូចជា PNGCA មិនទាន់បានបំពេញបញ្ចប់ពាក្យសុំរបស់ខ្លួន ហើយថ្លៃបង់ចូលជាសមាជិកភាពក៏មិនទាន់បានបង់នៅឡើយ។ ប្រទេសវៀតណាម មិនទាន់បានដាក់បញ្ជូនសំណុំបែបបទពាក្យសុំចូលជាសមាជិកភាពជាផ្លូវការរបស់ខ្លួន ហើយសមាគមអ្នកសាងសង់វៀតណាម (VACC) ក៏មិនទាន់ធ្វើសេចក្តីសម្រេចចិត្តចុងក្រោយក្នុងការចូលរួមក្នុង IFAWPCA ។

សម្រាប់ប្រទេស Bhutan ក្រុមប្រឹក្សាភិបាលសាងសង់របស់ប្រទេសប៊ូតង់បានជួបប្រជុំជាមួយលេខាធិការ IFAWPCA នៅទីក្រុងម៉ានីល ប៉ុន្តែនៅមិនទាន់បានដាក់ពាក្យដើម្បីក្លាយជាសមាជិកនៅឡើយទេ។

សហព័ន្ធសមាគមអ្នកម៉ៅការសាងសាង់ប្រទេសនេប៉ាល់ (FCAN) បានផ្ញើលិខិតអញ្ជើញទៅកាន់សមាគមសំណង់ម៉ាកាវ ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលពាក់កណ្តាលត្រីមាសលើកទី ៣៩ ប៉ុន្តែសមាគមនេះមិនទាន់បានចូលរួម។

ប្រទេសមីយ៉ាន់ម៉ានៅមិនទាន់បានដាក់ពាក្យដើម្បីក្លាយជាសមាជិកនៅឡើយទេ។ SCAL ត្រូវបានតែងតាំងឲ្យធ្វើការជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីនាំប្រទេសនេះចូលក្នុង IFAWPCA។

IFAWPCA វីដេអូ និងវេបសាយ ៖ លេខាធិការដ្ឋាន IFAWPCA បានបង្កើតវីដេអូផ្សព្វផ្សាយរយៈពេល ៩ នាទី ដែលមាន ៣០ វិនាទីសម្រាប់សមាជិកនីមួយ។ វីដេអូនេះនឹងរួចរាល់មុនពេលសន្និសីទនៅទីក្រុងសេអ៊ូល។ លេខាធិការដ្ឋាន IFAWPCA នឹងសម្រេចបញ្ចប់ចុងក្រោយនូវខ្លឹមសារវីដេអូជាមួយសមាជិកទាំងអស់។ ចំណែកវេបសាយ IFAWPCA វិញ គឺរួចរាល់សម្រាប់ដំណើរការហើយ ដោយរង់ចាំការបញ្ចប់យ៉ាងពេញលេញនៅសន្និសីទលើកទី ៤៣។

ក្រុមប្រឹក្សាភិបាលក៏បានឯកភាពគ្នាផងដែរ ដើម្បីប្រមូលបញ្ជីទំនាក់ទំនងរបស់សមាជិកពីប្រទេសសមាជិកនីមួយៗ ដើម្បីឲ្យ IFAWPCA អាចចែករំលែកព្រឹត្តិបត្រ ខ្លឹមសារ និងព័ត៌មានទៅកាន់ក្រុមហ៊ុននៃប្រទេសសមាជិកនីមួយៗដោយផ្ទាល់។

សមាគមអ្នកគ្រប់គ្រងការសាងសង់អូស្ត្រាលី (MBA) បានព្រាងផែនការអាជីវកម្មមួយដើម្បីបង្កើនអត្ថប្រយោជន៍ និងប្រាក់ចំណេញសម្រាប់ IFAWPCA ហើយផែនការនេះត្រូវបានអនុម័តដោយសមាជិកនៃក្រុមប្រឹក្សាភិបាលក្នុងរយៈពេលពាក់កណ្តាលត្រីមាស ។

របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍

ទាក់ទងនឹងការអភិវឌ្ឍន៍អាជីវកម្មសំណង់ សមាជិកក្រុមប្រឹក្សាភិបាលបានសម្រេចបង្កើតនូវកិច្ចសន្យាសាងសង់ស្ដង់ដារមួយសម្រាប់សមាជិក IFAWPCA ដើម្បីធ្វើកិច្ចការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោកដែលជាម្ចាស់ជំនួយសំខាន់សម្រាប់គម្រោងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

គណៈកម្មាការនេះបានសម្រេចចិត្តថាលក្ខខណ្ឌនៃកិច្ចសន្យានឹងត្រូវបានពិនិត្យពីភាពត្រឹមត្រូវដោយប្រទេសសមាជិកនីមួយៗ ជាមួយនិងធនាគារ ADB និងធនាគារពិភពលោក។

- Video Advertisement -