ប្រទេសន័រវែសសាងសង់ផ្លូវបណ្តែតក្រោមទឹកដំបូងគេក្នុងពិភពលោក

បើយោងតាម Business Insider ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើរឆ្លងកាត់ ឈូងសមុទ្រ ចង្អៀត ដែលពិបាកឆ្លងកាត់របស់ប្រទេស ប្រទេសន័រវែស កំពុងពិចារណាកសាង ផ្លូវបណ្តែតក្រោមទឹក ដំបូងគេនៅលើពិភពលោក ។

ឈូងសមុទ្រនេះគឺជាសមុទ្រជ្រៅ តូចចង្អៀត និងវែង ដែលមានដី ចំណោតនៅបីផ្នែក ។ នៅភាគខាងលិចនៃ ប្រទេសន័រវេស មានឈូងសមុទ្រតូចចង្អៀតប្រភេទនេះ ១,១៩០ ដែលធ្វើឱ្យមានការលំបាក ខ្លាំងណាស់ក្នុងការ ធ្វើដំណើរតាមបណ្តោយឆ្នេររបស់ប្រទេសនេះ ។

បច្ចុប្បន្ននេះ ការធ្វើដំណើរពីទីក្រុង Kristiansand នៅភាគខាងត្បូង ទៅទីក្រុង Trondheim នៅភាគខាងជើង ត្រូវចំណាយពេល ២១ ម៉ោង និងតម្រូវឲ្យជិះសាឡាង ចម្លងចំនួន ៧ ដើម្បីឆ្លងកាត់ ។

ដើម្បីធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួល រដ្ឋបាលទទួលបន្ទុកផ្លូវសាធារណៈន័រវែស (NPRA) បានស្នើនូវគម្រោងផ្លូវ បណ្តែតក្រោមទឹកដំបូងគេ របស់ពិភពលោក នៅក្នុងសមុទ្រន័រវែស។ គម្រោងនេះ ត្រូវបានព្យាករណ៍ថា នឹងចំណាយប្រាក់ ២៥ ប៊ីលានដុល្លារ (ប្រហែល ១៩ លានផោន) ដើម្បីសាងសង់ នេះបើយោងតាម Wired ។

ផ្លូវបណ្តែតក្រោមទឹកនេះ គឺជាផ្នែកមួយនៃដំណោះស្រាយជាច្រើនដែលបាន ស្នើឡើងសម្រាប់ ផ្លូវហាយវ៉េ Route E39 នៅតាមតំបន់ឆ្នេរដែលដាក់ចេញដោយ NPRA នេះ។ ផ្លូវបណ្តែតក្រោមទឹក នេះមានពីរខ្សែ ដែលប្រវែង ៤,០០០ ហ្វូត មានសណ្ឋានជាបំពង់បេតុងកោង និងស្ថិតនៅជម្រៅ ៦៦ ហ្វីត ពីផ្ទៃសមុទ្រន័រវេស។

ផ្លូវបណ្តែតក្រោមទឹកដែលបានស្នើដំបូង គឺសម្រាប់ឈូងសមុទ្រ Sognefjord ដែលតភ្ជាប់រវាង Oppedal និងLavik ។ នៅឆ្នាំ ២០៣៥ ផ្លូវឆ្លងកាត់នេះត្រូវបានកំណត់ថា នឹងដំឡើងនៅចន្លោះឈូង សមុទ្រតូចៗជាច្រើនរបស់ប្រទេស នេះបើយោងតាម Wired ។

- Video Advertisement -