ប្រទេសម៉ាឡេស៊ីកាត់បន្ថយតម្លៃអប្បបរមាលើការទិញអចលនទ្រព្យសម្រាប់ជនបរទេស

រដ្ឋាភិបាលម៉ាឡេស៊ីបានកាត់បន្ថយចំនួនទឹកប្រាក់អប្បបរមាដើម្បីទិញអចលនទ្រព្យសម្រាប់ជនបរទេសពី ២៣៨ ៥៨១ ដុល្លារអាមេរិក មកត្រឹមតែ ១៤៣ ១៤៩ ដុល្លារអាមេរិក ដែលគោលនយោបាយនេះ បានធ្វើឲ្យមានទាំងអ្នកគាំទ្រ និងមានទាំងអ្នកមិនគាំទ្រ។

ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេរបស់ម៉ាឡេស៊ី ឈ្មោះថា សមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យនិងលំនៅដ្ឋាន (REHDA) បានសាទរចំពោះការផ្លាស់ប្តូរនេះ ដោយបានលើកឡើងថា វានឹងធ្វើឲ្យទីផ្សារអចលនទ្រព្យប្តូរពីការវិនិយោគលើគម្រោងប្រណិត មកវិនិយោគឡើងវិញសម្រាប់គម្រោងតម្លៃសមរម្យបន្ថែមទៀត។

ទោះជាយ៉ាងនេះក្តី សមាគម National Buyers Association បានអះអាងថា ការផ្លាស់ប្តូរនេះ នឹងធ្វើឱ្យអ្នកអភិវឌ្ឍន៍ដំឡើងថ្លៃដើមពីគម្រោងដែលមានតម្លៃទាបដើម្បីទាក់ទាញអ្នកទិញបរទេស ដែលនេះនឹងជំរុញឲ្យមានអតិផរណា និងបង្កឱ្យមានកង្វះផ្នែកអចលនទ្រព្យតម្លៃសមរម្យ។

REHDA បដិសេធការអះអាងនេះ ដោយបានលើកឡើងថា គោលការណ៍នេះ នឹងប៉ះពាល់ដល់អចលនទ្រព្យមិនទាន់លក់ចេញដែលមានតម្លៃខ្ពស់ជាង៦០០ ០០០ រីងហ្គិត នៅទីក្រុងគូឡាឡាំពួ និងទីក្រុងធំ ៗ ដទៃទៀត។

- Video Advertisement -