ប្រទេសស្វីស បំបែកកំណត់ត្រារថភ្លើងដឹកអ្នកដំណើរវែងជាងគេលើពិភពលោក
ប្រតិបត្តិករផ្លូវដែកស្វីសបានបង្កើតកំណត់ត្រាថ្មីមួយ គឺការធ្វើដំណើរជាមួយនឹងរថភ្លើងដឹកអ្នកដំណើរវែងជាងគេបំផុតនៅលើពិភពលោក។ នេះបើយោងតាមសារពត៌មានBBC។
រថភ្លើងនេះមានប្រវែង ១,៩ គីឡូម៉ែត្រ ឬស្មើរនឹង ១០០ ទូ រថភ្លើង បានបញ្ចប់ការធ្វើដំណើរដ៏អស្ចារ្យ ប្រវែង ២៥ គីឡូម៉ែត្រឆ្លងកាត់ជន្លងភ្នំអាល់។
ការបំបែកកំណត់ត្រាពិភពលោកបានធ្វើឡើងដើម្បីរំលេចស្នាដៃវិស្វកម្មរបស់ប្រទេសស្វីស ក៏ដូចជាការប្រារព្ធខួប ១៧៥ ឆ្នាំនៃផ្លូវដែកស្វីស។
- Video Advertisement -

