ប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្រភ្នំពេញ និងតំបន់រណបចំនួន៣ សង់ជិតរួចរាល់ហើយ

គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ចំនួន១កន្លែង បានសម្រេចរួចរាល់ ១០០% ខណៈ២កន្លែងទៀត ក៏សម្រេចបានជាង៩០% ផងដែរ។

នេះបើតាមដំណើរចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោង ដឹកនាំដោយឯកឧត្តម ងួន ពេជ្រ ដឹកនាំក្រុមការងារបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។

គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបចំនួន៣ គឺស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងរាជធានីភ្នំពេញ។ គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប មានការងារសំខាន់ៗដូចជា៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានការសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង និងសំណង់ស្ទាក់ទឹក (ទ្វារទឹក) ចំនួន ១កន្លែង។

បើតាមរបាយការណ៍របស់ក្រសួងធនធានទឹក បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចបានដូចខាងក្រោម៖

ទី១-អនុគម្រោងព្រែកពាមសត្ថា ស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានប្រវែង ១៨,៧គីឡូម៉ែត្រ សង់សំណង់សិល្បការតូច-ធំ ចំនួន ២៧កន្លែង និងស្ថានីយបូមទឹកមួយកន្លែង លទ្ធផលការងារសម្រេចបានប្រមាណ ៩២%។

ទី២-អនុគម្រោងប្រឡាយអូរខ្សាច់ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល និងខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានប្រវែង ២៧,៧គីឡូម៉ែត្រ សំណង់សិល្បការ្យតូច-ធំចំនួន ៤៩កន្លែង និងប្រឡាយបេតុង ១៥០០ម៉ែត្រ លទ្ធផលការងារសម្រេចបានប្រមាណ ៩៩%។ និង

ទី៣-អនុគម្រោងប្រពន្ធ័ប្រឡាយជើងឯក ស្ថិតនៅសង្កាត់ជើងឯក និងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានប្រវែង ២៣គីឡូម៉ែត្រ សំណង់សិល្បការ្យតូច-ធំចំនួន ៤៤កន្លែង និងស្ថានីយបូមទឹកចំនួន ២កន្លែង លទ្ធផលការងារសម្រេចបាន ១០០%៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើឌីជីថលភ្លោះផ្ដល់ដំណោះស្រាយអ្វីខ្លះដល់គម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ?

កម្មវិធីឌីជីថលភ្លោះ ឬ iTwin កំពុងធ្វើបដិវត្តគម្រោងសាង់ស […]

គម្រោងប្រឡាយពង្វាងទឹកជំនន់រាជធានីភ្នំពេញ៖ ប្រឡាយរំដោះទឹករលាំងជ្រៃ-ស្លាគូនឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗ

ប្រឡាយថ្មីប្រវែង ៥៨ គីឡូម៉ែត្រនៅខេត្តកំពង់ស្ពឺ សម្រេចបា […]

ចំណាយក្នុងវិស័យសំណង់ទូទាំងពិភពនៅឆ្នាំ ២០២៥ នឹងមានដល់ទៅ ១០ ទ្រីលានដុល្លារ

ខណៈការប្រើប្រាស់ AI កំពុងរីកលូតលាស់លើគ្រប់វិស័យ ដូចគ្នា […]

ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេមេគង្គក្នុងខេត្តក្រចេះ សង់បានជិត១០០%ហើយ

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា […]

រដ្ឋប្រកាសចាប់ផ្តើមជីកព្រែកហ្វូណនតេជោ នៅអំឡុងដើមខែធ្នូខាងមុខនេះ!

បើគ្មានអ្វីប្រែប្រួលទេ ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមជ […]

កម្ពុជារំពឹងមានអ្នកដំណើរតាមផ្លូវអាកាសជាតិ និងអន្តរជាតិចំនួន ២៥លាននាក់ នៅឆ្នាំ២០៣៥

រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញា ពង្រឹងសមត្ថភាពនៃការប្រ […]