ផែរណបពហុបំណង TS១១ សាងសង់បាន ៨៥% ហើយ គ្រោងដាក់ដំណើរការដើមខែកក្កដា

គម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ បច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណ ៨៥% គ្រោងបញ្ចប់ការសាងសង់បើកឱ្យដំណើការប្រើប្រាស់អំឡុងដើមខែកក្កដា ឆ្នាំ ២០២២ ខាងមុខ។

នេះបើតាមការបញ្ជាក់ពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាឱកាសចុះពិនិត្យវឌ្ឍនភាពការដ្ឋាន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តម ស៊ុន ចាន់ថុល ថា គម្រោងអភិវឌ្ឍន៍នេះ សាងសង់ឡើងដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការរីកចម្រើនប្រកបដោយនិរន្តភាពនៃអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ។

ឯកឧត្តម បន្ដថាការដឹកជញ្ជូនតាមផ្លូវទឹក គឺសំខាន់ណាស់ ហើយក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន សូមគាំទ្រ និងខិតខំប្រឹងប្រែងជំរុញធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនតាមផ្លូវទឹកឱ្យបានច្រើនថែមទៀត។

ក្រៅពីនេះ កំពង់ផែស្វយ័តភ្នំពេញ បាននឹងកំពុងរៀបចំគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត ក្នុងនោះរួមទាំងគម្រោងអភិវឌ្ឍន៍ចំណត ផែរណបតាមផងទន្លេ ចំនួន ៧ ទីតាំងផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ផែស្វយ័តភ្នំពេញរាយការណ៍ពីកំណើនប្រាក់ចំណូលដ៏សំខាន់ក្នុងឆ្នាំ ២០២៥

នៅក្នុងសេចក្តីប្រកាសនាពេលថ្មីៗនេះ កំពង់ផែស្វយ័តភ្នំពេញប […]

៥ខែដើមឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ១៧.៥លានដុល្លារ កើន ២២%

ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលប […]

៣ខែ ដើមឆ្នាំ២០២៥ កំពង់ផែធំៗពីរនៅកម្ពុជា រកចំណូលប្រមាណ ៤០លានដុល្លារ កើនគួរឱ្យកត់សម្គាល់

កំពង់ផែគ្រប់គ្រងដោយរដ្ឋចំនួនពីររបស់កម្ពុជា គឺកំពង់ផែស្វ […]

កំពង់ផែទេសចរណ៍អន្តរជាតិកំពតតម្លៃ $១០លានក្រោមជំនួយ ADB បើកឱ្យប្រើប្រាស់ជាផ្លូវការ

កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​ដែល​ទន្ទឹង​រង់ចាំ​ជា​យូ […]

មូលដ្ឋានទ័ពជើងទឹករបស់កម្ពុជានៅព្រះសីហនុ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

មូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួម […]