ផ្លូវថ្មីតភ្ជាប់ឧទ្យានជាតិបូកគោ និងផ្លូវជាតិលេខ៤ សម្រេចបាន ៥៥ភាគរយ

គម្រោងស្ថាបនាផ្លូវថ្មីមួយខ្សែប្រវែង ២៧គីឡូម៉ែត្រ តភ្ជាប់ពីឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ សម្រេចបានជាង ១៥គីឡូម៉ែត្រ ដែលស្មើនឹងប្រមាណជា ៥៥,៥៥ភាគរយហើយ។

នេះបើយោងតាមការអញ្ជើញចុះត្រួតពិនិត្យរបស់ អ្នកឧកញ៉ា សុខ គង់ កាលពីពេលថ្មីៗកន្លងទៅនេះ។

គម្រោងនេះត្រូវបានសាងសង់ឡើងក្រោយជំនួយឧបត្ថមរបស់អ្នកឧកញ៉ាល្បីឈ្មោះពីររូបគឺ អ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ។

ផ្លូវមួយខ្សែនេះមានប្រវែង ២៧គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ អ្នកឧកញ៉ា ម៉ុង ឬទ្ធី។ (អានបន្ថែម)

- Video Advertisement -