ផ្លូវថ្មី១ ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅភ្នំបូកគោ សាងសង់សម្រេចបានជាង ១០% ហើយ
គិតមកដល់ពេលនេះ គម្រោងស្ថាបនាផ្លូវថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ភ្នំបូកគោ សម្រេចបាន ៦,៥ គីឡូម៉ែត្រ ឬ ១០% ហើយ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងទៅ ។
ឯកឧត្តម បានឱ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមការងារបានឈូសឆាយដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង នឹងសង់ផ្លូវបាន ៦,៥គីឡូម៉ែត្រហើយ ខណៈគម្រោងទាំងមូលមានប្រវែងសរុប៦១គីឡូម៉ែត្រ។
ឯកឧត្តម បន្ដថា៖ «មុខព្រួញអ្នកឧកញ៉ាសុខ គង់ គឺធើ្វពីខ្នងភ្នំចុះក្រោម។ ឯឧកញ៉ាម៉ុង ឬទ្ធី អនុវត្តការដ្ឋានបើកផ្លូវពីផ្លូវជាតិលេខ៤ ទៅតភ្ជាប់គ្នា»។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឧកញ៉ា២រូប គឺអ្នកឧកញ៉ាសុខ គង់ និងឧកញ៉ាម៉ុង ឬទ្ធី បានឯកភាពគ្នាទទួលរ៉ាប់រងរាល់ការចំណាយលើស្ថាបនាផ្លូវខាងលើនេះ។ (អានបន្ថែម)
- Video Advertisement -

