ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានជាង ៨០% គិតត្រឹមខែមករា

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ សម្រេចបាន៨១%ហើយ គិតត្រឹមខែមករា ឆ្នាំ២០២២នេះ។

ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់នូវទិន្នន័យនៃការសាងសង់គម្រោងផ្លូវល្បឿនលឿននេះ កាលពីថ្ងៃទី ២៦ ខែមករា។

ចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០១៩ ផ្លូវល្បឿនលឿននេះ សាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD។

គម្រោងនេះ គ្រោងចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារ ដោយនឹងក្លាយជាផ្លូវល្បឿនលឿនទី១ នៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុ ពី៥ម៉ោង មកត្រឹម២ ម៉ោងប៉ុណ្ណោះ។

- Video Advertisement -