ផ្លូវសំខាន់ៗ៥ខ្សែ នៅស្រុកស្ទឹងត្រង់ សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ
ផ្លូវកៅស៊ូប្រភេទDBST ៥ខ្សែ ប្រវែង ២៧,៩៧គម ត្រូវបានប្រកាសដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រួមដំណើរជាមួយនិងអភិបាលខេត្តកំពង់ចាម។
ផ្លូវកៅស៊ូ ៥ខ្សែនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២០ ឧសភា ២០២២ ដែលស្ថិតក្នុងឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង និងផ្លូវកៅស៊ូ DBST ចំនួន៤២ខ្សែ ប្រវែង ៣១៩១៧ម៉ែត្រ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាមផងដែរ។ (អានបន្ថែម)
- Video Advertisement -

