ផ្លូវឡូរីជិត ១០គ.ម របស់ឧកញ៉ា ម៉ុង​ ឫទ្ធី សង់រួចរាល់ហើយ គ្រោងបើកទទួលភ្ញៀវឆាប់ៗ

ផ្លូវ​ឡូរី២ខ្សែ​ ទៅមក​សរុប​ប្រវែង​ ៩.២០០ម៉ែត្រ​ ដែលរួមមាន​ស្ថានីយ៍​ទី១​ និងទី២​ ព្រមទាំង​មានរូង​ក្រោមដី ៣កន្លែង​ នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ បានសាងសង់រួចរាល់ជា​ស្ថាពរ​។ នេះបើតាមហ្វេកប៊ុកផេកផ្លូវការរបស់អ្នកឧកញ៉ា ម៉ុង ឫរ្ធី ផុសផ្សាយកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។

ប្រភពដដែលបានបន្ថែមទៀតថា ក្រុមការងារ បានស្ថាបនាតំឡើង​ឡូរី​បានចំនួន ៣០គ្រឿងផងដែ​រ  ដែលដំណើរការដោយ​ថាមពល​កកើតតឡើងវិញ (អាគុយ)​។

អ្នកឧកញ៉ា ម៉ុង ឫរ្ធី បានបញ្ជាក់ថានៅក្នុងហ្វេកប៊ុកផេករបស់លោកថា ក្រោយថ្ងៃទី២០ ខែកក្កដា ​ឆ្នាំ​២០២៤ខាងនេះ​នឹងអាច​ទទួល​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​អោយមក​ជិះលេង​កម្សាន្ត​បានហើយ។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវឡូរីនេះ បានសាងសង់ប្រើអស់រយៈពេល ០៦ខែ ចាប់ពីដើមខែមករា ឆ្នាំ២០២៤ មកទល់ពេលនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]