ផ្សារទំនើបថ្មី ៣ និងប្រេនអន្តរជាតិ ៤ បង្ហាញខ្លួន ក្នុងត្រីមាសទី ៣ ខណៈអត្រាការជួលបន្ដធ្លាក់

គម្រោងផ្សារទំនើបថ្មីចំនួន ៣ ត្រូវបានបញ្ចប់ការសាងសង់ និងបើកដំណើរការ ក្នុងត្រីមាសទី ៣ ឆ្នាំ២០២១ នេះ ព្រមនឹងការឈានជើងចូលមកនូវប្រេនអន្តរជាតិធំៗ៤ ផ្សេងទៀត។ យ៉ាងណាមិញ ទីផ្សារនេះនៅតែបន្តរងសម្ពាធពីវិបត្តិកូវីដ ដោយអត្រានិងតម្លៃជួលបន្តធ្លាក់ចុះ។ នេះបើយោងតាមរបាយការណ៍របស់ CBRE ។

គម្រោងផ្សារទំនើបថ្មី ៣ ដែលបើកដំណើរការរួមមាន SCG Design Village, The Commune, និង MC Park ខណៈប្រេនអន្តរជាតិទាំង ៤ រួមមាន Pizza 4P’s, Pizza Hut, 7-Eleven, និង Big C mini។

ប្រភពដដែល បញ្ជាក់ថា ត្រឹមត្រីមាសទី ២ នេះ មានត្រឹម ៥៣ % នៃគម្រោងផ្សារទំនើបដែលព្យាករថានឹងបើកនៅសម្រាប់ឆ្នាំ ២០២១ ដែលបានបញ្ចប់។ ការយឺតយ៉ាវនេះ គឺដោយសារការលំបាកក្នុងការជួលគម្រោង និងការពន្យារពេលដែលបណ្តាលមកពីបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សម្ភារសំណង់។

សម្រាប់អត្រាជួលទីតាំងវិញ ឃើញថាធ្លាក់ចុះជិត ៣,៨% បើធៀបនឹងត្រីមាសមុន ពោលគឺផ្សារទំនើបជួលពេញត្រឹម ៦៧,៧% ប៉ុណ្ណោះ។

ដោយឡែក តម្លៃជួលក៏ថមថយដែរ ពោលគឺមកត្រឹមចន្លោះពី ២០-៣០ ដុល្លារ/ ម៉ែត្រការ៉េ ប៉ុណ្ណោះ ក្នុងត្រីមាសទី ៣ នេះ។

លោក Te Duong Vathana អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកសេវាកម្មលក់រាយរបស់ CBRE បានមានប្រសាសន៍ថា ទីផ្សារលក់រាយនៅទីក្រុងភ្នំពេញ នៅតែបន្តសម្របខ្លួនទៅនឹងសម្ពាធនៃជំងឺរាតត្បាត ហើយនៅក្នុងត្រីមាសទី ៣ នេះ គឺម្ចាស់អចលនទ្រព្យនៅតែប្រឈមនឹងផលវិបាកបន្តទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]