ពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025នេះ នឹងបង្ហាញភាពខ្លាំងរបស់ចិនក្នុងឧស្សាហកម្មសំណង់សកល

 

ពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិក្នុងក្រុង Changsha នៃខេ​ត្ត Hunan។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងផ្តោតលើ គ្រឿងចក្រសំណង់ដែលមាន “កម្រិតគុណភាពខ្ពស់ បច្ចេកវិទ្យាឆ្លាតវៃ និងបៃតង” ។

ពិព័រណ៍នេះមិនមែនគ្រាន់តែជាការបង្ហាញនូវការច្នៃប្រឌិតបច្ចេកវិទ្យាសកល ក្នុងឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាសម្រាប់បង្ហាញពីគុណភាពគ្រឿងចក្រសំណង់របស់ចិន ដែលផលិតឡើងដោយមានភាពច្នៃប្រឌិតខ្ពស់ក្នុងកម្រិតស្តង់ដារសកលសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោកផងដែរ។

សាលតាំងពិព័រណ៍ក្នុងឆ្នាំនេះ នឹងគ្របដណ្ដប់លើផ្ទៃដី ៣០ម៉ឺនម៉ែត្រការ៉េ ដោយមានអ្នកចូលតាំងបង្ហាញផលិតផល និងសេវាកម្មចំនួន ១៨០០ក្រុមហ៊ុន ដែលមានម៉ាកយីហោចំនួន ៣៥ប្រភេទ ក្នុងចំណោមផលិតផលល្បីៗទាំង ៥០ម៉ាក នៅលើពិភពលោក។

ពិព័រណ៍នេះ ត្រូវបានគេរំពឹងថានឹងអាចទាក់ទាញអ្នកពាក់ព័ន្ធក្នុងវិស័យនេះ មកចូលរួមទស្សនាជាង ៣០ម៉ឺននាក់។ ក្នុងនោះដែរ ក៏អាចនឹងមានកិច្ចសហប្រតិបត្តិការគិតជាទឹកបា្រក់ប្រមាណជា ៨ពាន់លានដុល្លារ ដោយបូករួមទាំងផែនការអភិវឌ្ឍន៍នាពេលអនាគតនៃឧស្សាហកម្មនេះផងដែរ។

ក្នុងនាមជាការតាំងពិព័រណ៍គ្រឿងចក្រសំណង់ធំមួយក្នុងចំនោមការតាំងពិពណ៌គ្រឿងសំណង់ធំៗទាំងបីនៅលើពិភពលោក CICEE បានក្លាយជាឧបករណ៍វាស់ស្ទង់មួយសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មចាប់តាំងពីការបង្កើតឡើងតាំងពីឆ្នាំ២០១៩មក ដោយសារតែមានការពង្រីកខ្លួនជារៀងរាល់ឆ្នាំ។

ពិព័រណ៍នៅឆ្នាំនេះ ផ្តោតសំខាន់លើ “កម្លាំងផលិត និងកម្រិតគុណភាព” ដែលកំណត់ឡើងវិញនូវអនាគតនៃគ្រឿងចក្រសំណង់របស់ប្រទេសចិន តាមរយៈការបង្ហាញនៃបច្ចេកវិទ្យាទំនើប និងចុងក្រោយបង្អស់របស់ខ្លួនចំនួន ១៥០០ប្រភេទ ក្នុងវិស័យឌីជីថលភាវូបនីយកម្ម និងការបើកបរស្វ័យប្រវត្តិ និងថាមពលអ៊ីដ្រូសែន ដែលក្នុងនោះរួមមាន៖ ឧបករណ៍ជីកខួងឆ្លាតវៃ-​គ្មានមនុស្សបើក, បង្កើនប្រសិទ្ធភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមរយៈប្រព័ន្ធ AI,  Electric Aerial Work Platforms Achieve Zero Emissions និងប្រតិបត្តិការដែលមានប្រសិទ្ធភាពខ្ពស់ដែលហៅថា ‘Green Technology Zone’ ដែលជាឧបករណ៍ជីកយករ៉ែដែលដំណើរការដោយកោសិកាឥន្ធនៈអ៊ីដ្រូសែន។

តាមរយៈគំនិតផ្តួចផ្តើមក្រោមប្រធានបទ ‘Ten Countries, Hundred Cities, Thousand Enterprises Brand Tour’ គណៈកម្មាធិការក៏បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនៅក្នុងប្រទេសចំនួន១០ ដែលក្នុងនោះក៏មានការចូលរួមពីប្រទេសបារាំង អាឡឺម៉ង់ និងម៉ាឡេស៊ី ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយភ្នាក់ងារនៅអឺរ៉ុប អាស៊ីអាគ្នេយ៍ និងអាហ្រ្វិកផងដែរ។ លើសពីនេះ គណៈកម្មាធិការ  គ្រោងនឹងបង្កើតកន្លែងតាំងពិព័រណ៍រងមួយទៀតនៅក្រៅប្រទេស ដើម្បីបង្កើតបណ្តាញសហប្រតិបត្តិការជាសកលថែមទៀត។

ការផ្លាស់ប្តូរនេះបានទាក់ទាញអ្នកទិញអន្តរជាតិជាង ៥០០០នាក់ ដែលនឹងជួយគាំទ្រដល់ក្រុមហ៊ុនផលិតទាំងអស់ក្នុងប្រទេសចិន ដើម្បីបង្កើនការចូលរួមរបស់ពួកគេក្នុងទីផ្សារខ្សែក្រវាត់ និងផ្លូវ។

SANY Group, Zoomlion និង Shanhe Intelligent គឺសហគ្រាសគ្រឿងចក្រសំណង់ឈានមុខគេក្នុងខេត្ត Hunan ដែលបានទៅចូលរួមបង្ហាញពីការប្រកួតប្រជែងជាអន្តរជាតិរបស់ពួកគេ នៅពិព័រណ៍ BAUMA2025 ក្នុងប្រទេសអាឡឺម៉ង់ ក៏នឹងមកចូលរួមក្នុងពិព័រណ៍ CICEE2025 នេះផងដែរ។

ខណៈពេលដែលក្រុមហ៊ុន SANY Group បានបង្ហាញពីផលិតផលអគ្គិសនីថ្មីចំនួន ១១ប្រភេទ នៅអឺរ៉ុប, ក្រុមហ៊ុន Zoomlion ដ៏បានបង្ហាញពីបច្ចេកវិទ្យាថ្មីទំនើបរបស់ខ្លួនក្នុងការជីកយករ៉ែ ដោយប្រើប្រព័ន្ធឆ្លាតវៃ គឺរថយន្តរុករករ៉ែគ្មានមនុស្សបើក ដែលគ្រប់គ្រងដោយប្រព័ន្ធឌីជីថល។ រីឯក្រុមហ៊ុន Shanhe Intelligent ដែលផ្តោតលើគ្រឿងចក្រអេស្កាវ៉ាទ័រប្រើអគ្គិសនីសុទ្ធ ត្រូវបានគេស្គាល់ថា ជាគ្រឿងចក្រដែលមានគុណភាពខ្ពស់ ធន់ ក៏បានក្លាយជាជម្រើសដ៏ពេញនិយមបំផុតនៅក្នុងទីផ្សារអឺរ៉ុប និងអាមេរិក។

សហគ្រាសទាំងនេះមិនត្រឹមតែបានបង្ហាញពីការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំយកបច្ចេកវិទ្យា និងផលិតផលរបស់ខ្លួន

ចូលទៅទីផ្សារសកលថែមទៀតផង។ តួយ៉ាងដូចជា ការបើកការដ្ឋានសាងសង់ រោងចក្ររបស់ Zoomlion ក្នុងប្រទេសអាឡឺម៉ង់ និងការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ XCMG នៅចក្រភពអង់គ្លេស ដែលនេះជាការបង្ហាញពីការចាក់ឫសយ៉ាងជ្រៅនៃសហគ្រាសចិននៅក្នុងទីផ្សារពិភពលោក។

ពិព័រណ៍នេះបានបំបែកចេញពីទម្រង់ការតាំងពិពណ៌បែបប្រពៃណី បង្កើតបទពិសោធន៍ថ្មី និងអស្ចារ្យដែលរួមបញ្ចូលគ្នានូវ ‘ការតាំងពិព័រណ៍ សន្និសីទ ការប្រកួតប្រជែង និងការសម្តែង’ ទៅជាមួយគ្នា។ វេទិកាអន្តរជាតិជាង ៣០ និងកិច្ចប្រជុំកំពូលសាជីវកម្មចំនួន ១០០ នឹងត្រូវប្រមូលផ្តុំអ្នកស្រាវជ្រាវពីជុំវិញពិភពលោក និងអ្នកដឹកនាំឧស្សាហកម្មកំពូលៗ ដើម្បីពិភាក្សាអំពីប្រធានបទដូចជា ‘ការកសាងទីក្រុងឆ្លាតវៃ’ និង ‘ការបណ្តុះកម្លាំងផលិតប្រកបដោយគុណភាពខ្ពស់ និងថ្មី។’ រួមបញ្ចូលជាមួយនឹងការ ‘ការប្រកួតប្រជែងជំនាញប្រតិបត្តិករ’ និង ‘ការប្រកួតប្រជែងប្រតិបត្តិការគ្រឿងចក្រគ្មានមនុស្សបើក’ ពិសេសបង្ហាញពីសេណារីយ៉ូនៃកម្មវិធីបច្ចេកវិទ្យាតាមរយៈព្រឹត្តិការណ៍ប្រកួតប្រជែងមួយនេះ។

ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ អ្នកទស្សនាទាំងអស់នឹងទទួលបាននូវទស្សនីភាពដ៏អស្ចារ្យ និងបទពិសោធន៍ថ្មីពីការបង្ហាញនូវសំណង់និម្មិត VR តាមរយៈ ‘Media Arts Capital’ ដែលជាបច្ចេកវិទ្យាមានភាពរស់រវើកបំផុតរបស់ប្រទេសចិន។

ដើម្បីបង្កើនប្រសិទ្ធភាពនៃការតាំងពិព័រណ៍ CICEE បានបើកឱ្យអ្នកចង់ចូលរួមទស្សនាទំាំងអស់អាចធ្វើការចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដើម្បីអាចចូលរួមក្នុងសាលតាំងពិព័រណ៍និម្មិតនេះបាន។ ក្រៅពីទីតាំងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ Changsha ដែលនៅជាប់នឹងស្ថានីយរថភ្លើង និងអាកាសយានដ្ឋាន អ្នកទស្សនាអាចចូលរួមដោយផ្ទាល់នៅទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ និងសិនជិន ក្នុងរយៈពេលពីរម៉ោងបាន។

ដោយមានការគាំទ្រពីឧស្សាហកម្មគ្រឿងចក្រសំណង់ចំនួន ៥១៦សហគ្រាស និង ខ្សែសង្វាក់ឧស្សាហកម្មទាំងមូល ចាប់ពីឧបករណ៍សំខាន់ៗរហូតដល់បច្ចេកវិទ្យាគំរូអេកូឡូស៊ីដែលដឹកនាំដោយក្រុមហ៊ុនធំៗ ដែលមានការសហការជាមួយសហគ្រាសធុនតូច និងមធ្យម បាននាំមកនូវភាពជោគជ័យដល់ការតាំងពិព័រណ៍ដ៏ធំមួយនេះ។

ជាឧទាហរណ៍ Jindiamond Machinery មិនត្រឹមតែបង្កើនកម្រិតបច្ចេកវិជ្ជារបស់ខ្លួនដោយការផ្គត់ផ្គង់គ្រឿងបន្លាស់ដល់ SANY និង Zoomlion ប៉ុណ្ណោះទេ ថែមទាំងបាននាំចេញផលិតផលមួយនេះទៅកាន់ក្រុមហ៊ុន Doosan Group របស់កូរ៉េខាងត្បូងថែមទៀតផង វាជាការបង្ហាញពីការប្រកួតប្រជែងជាសកលនៃខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុករបស់ប្រទេសចិន។

ពិព័រណ៍គ្រឿងចក្រសំណង់អន្តរជាតិ Changsha ឆ្នាំ២០២៥នេះ មិនមែនគ្រាន់តែជាកម្មវិធី នៃការតាំងបង្ហាញបច្ចេកវិទ្យា និងផលិតផលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតាលីករមួយសម្រាប់ការច្នៃប្រឌិតរួមគ្នា និងការផ្លាស់ប្តូរបច្ចេកវិទ្យាបៃតងនៅក្នុងខ្សែសង្វាក់ឧស្សាហកម្មសកលផងដែរ។ លើសពីនេះវាក៏ជួយលើកកម្ពស់ឧស្សាហកម្មគ្រឿងចក្រសំណង់របស់ប្រទេសចិនដោយ ‘ការពង្រីកទំហំ’ ទៅ ‘ជាការសម្របសម្រួលតម្លៃ’ ដោយបញ្ចូលសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍន៍បែបឆ្លាតវៃ និងនិរន្តរភាពទៅក្នុងទីផ្សារពិភពលោក។ នៅក្នុងបរិបទនៃបច្ចេកវិទ្យា និងធុរកិច្ច Changsha នេះ ក៏នឹងបើកចំហទៅកាន់ពិភពលោក ដោយបង្កើនការកើនឡើងនៃផលិតកម្មរបស់ចិនមិនមែនគ្រាន់តែជាការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចក្ខុវិស័យនាពេលអនាគតនៃការរួមរស់រវាងមនុស្សជាតិ និងម៉ាស៊ីនផងដែរ។

- Video Advertisement -