ព្រលានយន្តហោះធំៗ ២ នៅកម្ពុជា នាំចូលបច្ចេកវិទ្យាថ្មីគ្រប់គ្រងផ្លូវរត់យន្តហោះបែបវៃឆ្លាត

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ បាននឹងកំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងកម្រាលផ្លូវ(APMS) ដែលជាបច្ចេកវិទ្យាថ្មីជួយដោះស្រាយបញ្ហា និងធ្វើឱ្យប្រសើរឡើងនូវកម្រាលផ្លូវរត់របស់យន្តហោះ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមហ៊ុន Cambodia Airports ។

ប្រព័ន្ធ APMS គឺជា software ថ្មី ដែលមានអត្ថប្រយោជន៍អាចវិភាគ និងផ្តល់នូវព័ត៌មានអំពីស្ថានភាពផ្លូវរត់ ផ្លូវចូលចំណត និងចំណតយន្តហោះ បានដោយងាយស្រួល និងឆ្លាតវៃ។

លើសពីនេះ ប្រព័ន្ធនេះ អាចជួយផ្ដល់ព័ត៌មានជាក់លាក់ដល់អាកាសយានដ្ឋាន ដើម្បីយកមកពិចារណាធ្វើផែនការថែទាំ ស្តារ និងកសាងឡើងវិញនូវចំណុចខូចខាតនានាៗនៅក្នុងអាកាសយានដ្ឋានផងដែរ។

មកទល់សព្វថ្ងៃនេះ ប្រព័ន្ធគ្រប់គ្រងនេះត្រូវបានដាក់ប្រើប្រាស់នៅតាមអាកាសយានដ្ឋានចំនួន ៦ ផ្សេងទៀតដែលមានទីតាំងនៅប្រទេសប្រេស៊ីល ជប៉ុន ស៊ែប៊ី និងព័រទុយហ្កាល់ ដែលជាសមាជិកនៃបណ្តាញក្រុមហ៊ុនអាកាសយានដ្ឋានវីនស៊ី (VINCI Airports)។

- Video Advertisement -