មិនគួរឲ្យជឿ! ទិញដែកធ្វើផ្ទះសោះ ក៏ឈ្នះម៉ូតូដែរ

ធ្លាប់តែលឺថាគាស់ក្រវិលកំប៉ុងឈ្នះរង្វាន់ តែនេះជាលើកទី១ហើយដែលមានកម្មវិធីទិញដែក និងស័ង្កសីឈ្នះរង្វាន់។ ថ្មីៗនេះតាមរយៈទំព័រហ្វេសប៊៊ុករបស់ក្រុមហ៊ុន ISI STEEL ដែលគ្រប់គ្នាស្គាល់ថាជាក្រុមហ៊ុនកែច្នៃដែក និងចែកចាយផលិតផលដែកដ៏ល្បីមួួយនៅកម្ពុជា បានបង្ហោះរូបអបអរសាទរដល់អតិថិជនរបស់ខ្លួនដែលបានឈ្នះរង្វាន់ម៉ូតូហុងដាសេរីថ្មីជាបន្តបន្ទាប់ បន្ទាប់ពីពួកគេទិញដែក និងស័ង្កសីរបស់ក្រុមហ៊ុនយកទៅប្រើប្រាស់។

មកទល់ពេលនេះមានអតិថិជន ៤នាក់ហើយដែលឈ្នះរង្វាន់ម៉ូតូពីកម្មវិធីឆ្នោតកោសរបស់ក្រុមហ៊ុន ក្នុងនោះអ្នកនៅព្រែកព្នៅត្រូវរង្វាន់ពីរនាក់ និងពីរនាក់ទៀតគឺនៅកំពង់ធំ និងមណ្ឌលគិរី ហើយយើងនឹងរង់ចាំមើលអ្នកមានសំណាងឈ្នះរង្វាន់បន្តបន្ទាប់ទៀតពី កម្មវិធី កោស កោស កោស! ឈ្នះ ឈ្នះ ឈ្នះ! របស់ក្រុមហ៊ុន ។

សំណេរបន្ថែមនៅលើបណ្តាញសង្គមរបស់ក្រុមហ៊ុនបានឱ្យដឹងថា ៉ដើម្បីក្លាយជាអ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូសេរីទំនើប និងរង្វាន់ជាច្រើនទៀតជាង ៦០០រង្វាន់ជារៀងរាល់ខែ លោកអ្នកគ្រាន់តែទិញដែក និង ស័ង្កសីរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ចាប់ពី ២០០ ដុល្លារឡើងនោះនឹងទទួលបានឆ្នោតកោសផ្សងសំណាងមួយសន្លឹក ហើយការផ្តល់ឆ្នោតកោសផ្សងសំណាងនេះនឹងបន្តរហូតរង្វាន់អស់ពីស្តុក ៉។

ក្រុមហ៊ុនក៏បញ្ជាក់ផងដែរថា លោកអ្នកអាចរកជាវផលិតផលដែក និងស័ង្កសីរបស់ក្រុមហ៊ុនបាននៅដេប៉ូចែកចាយទូទាំងប្រទេស ហើយកុំភ្លេចសួររកសន្លឹកឆ្នោតដើម្បីមានឱកាសឈ្នះរង្វាន់។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ISI STEEL 

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]