មូលហេតុសំខាន់ៗ៥យ៉ាង ដែលចិន និងបរទេសផ្សេងទៀត ចូលចិត្តមកវិនិយោគនៅកម្ពុជា

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្មីៗ នេះ បានជំរុញឱ្យវិនិយោគិនចិន មកបោះទុននៅកម្ពុជាបន្ថែមទៀតក្នុងវិស័យអាទិភាព ខណៈបានបញ្ជាក់ថាមានមូលហេតុសំខាន់ៗចំនួន៥យ៉ាង ដែលកម្ពុជាជាទិសដៅវិនិយោគដ៏មានសក្ដានុពល។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិភាក្សាការងាររវាងសម្ដេច ហ៊ុន សែន ជាមួយក្រុមហ៊ុនចិនចំនួន៣ រួមមាន ក្រុមហ៊ុន China investment ក្រុមហ៊ុនអ៊ីស្ទ័រ និងក្រុមហ៊ុនគួអាន ដែលដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ កាលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។

គោលបំណងនៃកិច្ចប្រជុំ គឺការសុំជួបពិភាក្សានេះ គឺដើម្បីស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប សម្តេច ហ៊ុន សែន បានស្វាគមន៍អ្នកវិនិយោគចិន ហើយបានបញ្ជាក់ថាបរិយាកាសវិនិយោគនៅកម្ពុជាមានភាពល្អប្រសើរជាងមុន ដោយសារមូលហេតុ ៥ រួមមាន៖

ទី១-កម្ពុជា មានសុខសន្តិភាព និងស្ថិរភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ។
ទី២-កម្ពុជា មានច្បាប់វិនិយោគដែលផ្ដល់ការងាយស្រួលដល់អ្នកវិនិយោគ។
ទី៣- កម្ពុជា មានក្បាលម៉ាស៊ីនគ្រប់គ្រងច្រកចេញចូលតែមួយ សម្រាប់ការជួយសម្រួលដល់ការវិនិយោគ។
ទី៤- កម្ពុជាមិនតំរូវឲ្យអ្នកវិនិយោគប្រើតែប្រាក់រៀល សម្រាប់បើកប្រាក់ខែឲ្យបុគ្គលិក ដោយកម្ពុជា អនុញ្ញាតដល់ការប្រើប្រាក់ដទៃទៀតដូចជា ប្រាក់ដុល្លារជាដើម ដើម្បីបើកប្រាក់ខែឱ្យបុគ្គលិកផង និងធ្វើពាណិជ្ជកម្មនៅកម្ពុជាផង។
ទី៥-កម្ពុជា មានកម្លាំងពលកម្មវ័យក្មេងច្រើន។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនធំៗរបស់ចិនទាំង៣ខាងលើនេះ បច្ចុប្បន្នកំពុងដំណើរការអាជីវកម្មនិងកំពុងវិនិយោគលើវិស័យសំខាន់ៗរួមមាន វិស័យឧស្សាហកម្មរ៉ែ ហេដ្ឋារចនាសម្ព័ន្ធ អចលនវត្ថុ ពាណិជ្ជកម្មសំណង់ឡូជីស្ទីក មូលបត្រ និងពាណិជ្ជកម្មមូលបត្រ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]