រដ្ឋចិនគ្រោងផ្ដល់កម្ចី ២៩ ប៊ីលានដុល្លារ ដើម្បីជួយបញ្ចប់គម្រោងអចលនទ្រព្យជាប់គាំង

រដ្ឋាភិបាលចិនគ្រោងនឹងផ្តល់ប្រាក់កម្ចីពិសេសចំនួនប្រមាណ ២៩ ០០០ លានដុល្លារ ដើម្បីជួយអ្នកអភិវឌ្ឍ ក្នុងការបញ្ចប់គម្រោងលំនៅដ្ឋានដែលជាប់គាំង។ នេះបើយោងតាម Caixin កាលពីថ្មីនេះ។

កម្ចីពិសេសនេះនឹងត្រូវចេញក្រោមកិច្ចសហប្រតិបត្តិការរបស់ក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ ក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលរបស់ចិន។

ប្រាក់កម្ចីកញ្ចប់ដំបូងនឹងត្រូវបានផ្តល់ដោយធនាគារអភិវឌ្ឍន៍ចិន ធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិន និង ធនាគារនាំចេញ-នាំចូលនៃប្រទេសចិន។

កម្ចីជាង ២៩ ប៊ីលានដុុល្លារនេះ មិនមែនដើម្បីជំរុញទីផ្សារអចលនទ្រព្យ ឬជួយសង្រ្គោះអ្នកអភិវឌ្ឍន៍ទេ តែនឹងត្រូវផ្លល់ឱ្យសម្រាប់គម្រោងគម្រោងលំនៅដ្ឋានដែលត្រូវបានលក់ហើយ ប៉ុន្តែការដ្ឋានគាំង ដោយសារអ្នកអភិវឌ្ឍខ្វះសាច់ប្រាក់ប៉ុណ្ណោះ។

រដ្ឋាភិបាលក្នុងតំបន់ នឹងពិនិត្យមើលទ្រព្យសម្បត្តិ និងបំណុលរបស់អ្នកអភិវឌ្ឍន៍ ជាក់ស្ដែង មុនពេលផ្តល់ប្រាក់កម្ចី។

គម្រោងនេះកើតឡើងបន្ទាប់ពីអ្នកទិញផ្ទះជាច្រើន បានធ្វើបាតុកម្មបញ្ឈប់ការបង់ប្រាក់កម្ចីទៅធានាគារព្រោះ អ្នកអភិវឌ្ឍមិនអាចបញ្ចប់គម្រោងរបស់ខ្លួនបាន។

បញ្ហានេះកើតចេញពី ក្រុមហ៊ុនអចលនទ្រព្យយក្សចិនជាច្រើនដូចជា Evergrande Shimao និង Sunac បានធ្លាក់ក្នុងអន្ទាក់បំណុល ហើយខ្វះសមត្ថភាពក្នុងការបញ្ចប់ការដ្ឋានគម្រោងដែលបានលក់ដាច់រួចរាល់។

អ្នកវិភាគបរទេសថា ឬសគល់នៃបញ្ហានេះគឺបណ្ដាលមកពីកត្តាធំៗ ៣ដូចជា ទីផ្សារអចលនទ្រព្យដែលពុះកញ្ច្រោលខ្លាំងពេក កម្ចីក្នុងវិស័យអចលនទ្រព្យដែលកើនលើសលុបពិសេសនៅក្នុងក្រុមហ៊ុនធំៗ និងភាពធូររលុងនៃគោលនយោបាយព្រោះរដ្ឋចិនចង់បានចំណូលពីវិស័យនេះមកទ្រទ្រង់សេដ្ឋកិច្ចច្រើនជ្រុលពេក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]