រដ្ឋជំរុញជីកប្រឡាយប្រវែង ៥២គ.ម ដើម្បីការពារឧទ្យានជាតិតេជោសែនឬស្សីត្រឹប ទំហំជាង ១ម៉ឺនហិចតា

រាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ បានប្រកាសបើកការដ្ឋានជីកប្រឡាយប្រវែង ៥២គីឡូម៉ែត្រ មានទទឹង៦ម៉ែត្រ ជម្រៅ២,៥ម៉ែត្រ ដើម្បីធ្វើជាព្រំប្រទល់រក្សារការពារឧទ្យានជាតិតេជោសែន ឬស្សីត្រឹប ដែលមានទំហំជាង ១ម៉ឺនហិកតា នៅខេត្តព្រះវិហា។

ថ្លែងក្នុងពិធីបើកការដ្ឋានជីកប្រឡាយខាងលើ លោកបណ្ឌិត្យ សុខ ទូច ប្រធានបទរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា គោលបំណងសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចជីកប្រឡាយនេះ គឺដោយសារមើលឃើញពីសក្តានុពលដ៏ច្រើនលើសលប់នៃឧទ្យានជាតិតេជោសែន ឬស្សីត្រឹប ថាជាកន្លែងឆ្មាំអាចមានលទ្ធភាពចល័តពេលយាមកាមតាមព្រំដែនបានយ៉ាងងាយស្រួល ជាប្រភពទឹកសម្រាប់សត្វព្រៃនិងសត្វបក្សាបក្សីគ្រប់ប្រភេទ ផ្តល់ភាពងាយស្រួលដល់ការគ្រប់គ្រងធនធាននៅក្នុងឧទ្យាន ពិសេសផ្តល់ភាពទាក់ទាញ សោភ័ណភាព និងភាពស្រស់ស្រាយជូនដល់ភ្ញៀវទេសចរណ៍ដែលមកកាន់ទីនេះផងដែរ។

យ៉ាងណាមិញ លោកបណ្ឌិត្យ សុខ ទូច បានបញ្ជាក់បន្ថែមថា គម្រោងជីកប្រឡាយទឹកធ្វើជាព្រំប្រទល់ឧទ្យាននេះ គ្រោងចំណាយថវិកាប្រមាណ ៥២ម៉ឺនដុល្លារ។ ហេតុនេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏សូមអំពាវនាវទៅប្រជាពលរដ្ឋខ្មែរ ពិសេសសប្បុររសជនចូលរួមបរិច្ចាកថវិកា ដើម្បីឈានទៅអាចបញ្ចប់គម្រោងនេះឱ្យបានឆាប់។

គួររំលឹកថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតនិងទទួលស្គាល់ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ មានទំហំ ផ្ទៃដី១១.៤៣៥ហិកតា មានទីតាំងស្ថិតក្នុងឃុំឆែបមួយ និង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះមានតំបន់ជីវៈចម្រុះ និងមានសក្តានុពលច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា (ឡស្លដែកបុរាណ) និងជាតិពន្ធុកួយ ដែលអាចបម្រើឱ្យមុខងារក្នុងបរិស្ថានព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ បានយ៉ាងប្រសើរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]