រដ្ឋត្រូវការថវិកាជាង ១៧ប៊ីលានដុល្លារសម្រាប់វិនិយោគលើអនុវិស័យធំៗ ៤ ម ដល់ឆ្នាំ២០២៤

រាជរដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាប្រមាណ ១៧,៥ប៊ីលានដុល្លារ ដើម្បីវិនិយោគលើវិស័យឧស្សាហកម្មទូទៅ សម្រាប់ឆ្នាំ២០២២ ដល់២០២៤។ នេះបើយោងតាមរបាយការណ៍ស្តីពីកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល (PIP) 2022-2024 របស់ក្រសួងផែនការ។

បើបែងចែកតាមឆ្នាំ ឆ្នាំ២០២២នេះ រដ្ឋនឹងត្រូវការទុនប្រមាណ ៥,៣ ប៊ីលានដុល្លារ ខណៈ ឆ្នាំ២០២៣ ត្រូវការ ៥,៩ប៊ីលានដុល្លារ ហើយឆ្នាំ ២០២៤ ៦,២ប៊ីលានដុល្លារ។

របាយការណ៍នេះបានបន្តថា វិស័យឧស្សាហកម្មទូទៅ សំដៅលើការរុករករ៉ែ ផលិតកម្ម អគ្គិសនី ឧស្ម័ន និងទឹក និងអនុវិស័យសំណង់។

អនុវិស័យសំណង់ នឹងត្រូវការថវិកាវិនិយោគ ៩,២ប៊ីលានដុល្លារ ខណៈវិស័យផលិតកម្មត្រូវការ ៦ប៊ីលានដុល្លារ ហើយវិស័យអគ្គិសនី ឧស្ម័ន និងទឹក ត្រូវការ ១,៩ប៊ីលានដុល្លារ។

គួរបញ្ជាក់ថា រដ្ឋាភិបាល បាននិងកំពុងសាងសង់អគារសាធារណៈ ស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលជាផ្នែកមួយនៃចក្ខុវិស័យរបស់ខ្លួនក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមនៅឆ្នាំ ២០៣០។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]