រដ្ឋបន្តអនុគ្រោះឱ្យបង់ពន្ធប្រថាប់ត្រាតែម្ដងសម្រាប់ការផ្ទេរកម្មសិទ្ធិច្រើនដង ដល់ចុងឆ្នាំ២០២៣
រដ្ឋាភិបាល សម្រេចបន្តសុពលភាពការអនុគ្រោះពន្ធឱ្យបង់ពន្ធប្រថាប់ត្រាតែម្ដង សម្រាប់ការផ្ទេរកម្មសិទ្ធិច្រើនដង រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
នេះបើតាមលិខិតលេខ ២២២៦៧ អពដ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ។
គួរបញ្ជាក់ថាថា ការអនុគ្រោះពន្ធឱ្យបង់ពន្ធប្រថាប់ត្រាតែម្ដង សម្រាប់ការផ្ទេរច្រើនដងនេះ ធ្វើឡើងសម្រាប់ ២ ករណី ប៉ុណ្ណោ៖
១) អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី (ប្លង់ទន់) ដែលផ្ទេរកម្មសិទ្ធិត្រឹមឃុំសង្កាត់ ឬក្រុង ស្រុក ខណ្ឌ ត្រូវបង់ពន្ធប្រថាប់ត្រាតែម្ដងប៉ុណ្ណោះ ពោលគឺនៅពេលដែលចុះបញ្ជីយកប្លង់រឹងជាលើកដំបូង ឬការផ្ទេរលើកចុងក្រោយបំផុត
២) អចលនទ្រព្យដែលបានចុះបញ្ជីរួច (មានប្លង់រឹង) ដែលផ្ទេរបន្តដៃគ្នាពីម្នាក់ទៅដៃម្នាក់ច្រើនដង នៅត្រឹមថ្នាក់ឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ ប៉ុន្តែការផ្ទេរនោះធ្វើឡើងមុនឆ្នាំ២០១៧។
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៤ តទៅ ការអនុគ្រោះនេះ នឹងបញ្ឈប់លែងមាន ហើយការបង់ពន្ធប្រថាប់ត្រានឹងចាប់អនុវត្តតាមបទប្បញ្ញត្តិ និងច្បាប់ជាធរមាន។

