រដ្ឋបើកភ្លើងខៀវឱ្យឯកជនវិនិយោគបង្កើតស្ថានីយសាកអគ្គិសនីដល់រថយន្តអគ្គិសនី

រដ្ឋាភិបាលកម្ពុជា បើកភ្លើងខៀវជំរុញឱ្យវិស័យឯកជនចូលរួមវិនិយោគរួមគ្នាជាមួយរដ្ឋ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយសាកអគ្គិសនីដល់រថយន្តប្រើអគ្គិសនីនៅកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងដូច្នេះ ក្នុងកិច្ចពិភាក្សា (Panel Discussion) លើប្រធានបទ «អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» នៅថ្ងៃទី៤ ខែវិច្ឆិកានេះ ។

ឯកឧត្តម បញ្ជាក់ថា ចំនួនរថយន្តអគ្គិសនី (EV) នឹងកើនឡើងនៅកម្ពុជា នៅប៉ុន្មានឆ្នាំខាងមុខ។

«ការកើនឡើងនេះ គឺដោយសារ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តអគ្គិសនី និងពន្ធនាំចូលរថយន្តអគ្គិសនីមានតម្លៃទាបជាងពាក់កណ្តាលនៃការនាំចូលរថយន្តធម្មតា និងការផ្គត់ផ្គង់ថាមពលស្អាតកាន់តែច្រើនឡើងក្នុងល្បាយថាមពល ជាពិសេសគឺកែច្នៃថ្មរថយន្តចាស់ៗ» ឯកឧត្តមបានបន្ដ។

ឯកឧត្តម ពន្យល់ទៀតថា៖ «នេះមិនមែនជាការទទួលខុសត្រូវរបស់ EDC ក្នុងកសាងស្ថានីយសាកអគ្គិសនីទេ។ វិស័យឯកជនគួរចូលរួមជាមួយរដ្ឋាភិបាល ឬគួរវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់រថយន្តអគ្គិសនី»។

យោងតាមឯកឧត្តម ស៊ុន ចាន់ថុល បច្ចុប្បន្ន រថយន្តអគ្គិសនីចុះបញ្ជីនៅកម្ពុជាមានចំនួនតិចតួចនៅឡើយ ធៀបនឹងរថយន្តធម្មតាបានចុះបញ្ជីមានរហូតដល់ជិត១លានគ្រឿង។

បើតាមផែនការ ការវិនិយោគដំឡើងស្ថានីយសាកអាគុយរថយន្តអគ្គិសនី នឹងស្ថិតនៅតាមទីតាំងសំខាន់ៗ តាមផ្លូវជាល្បឿនលឿន និងផ្លូវជាតិលេខ៥ជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]