រដ្ឋប្រកាសចាប់ផ្តើមជីកព្រែកហ្វូណនតេជោ នៅអំឡុងដើមខែធ្នូខាងមុខនេះ!

បើគ្មានអ្វីប្រែប្រួលទេ ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬយ៉ាងយូរដើមខែធ្នូ ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខផងដែរ។នេះបើតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម ផន រឹម បានបន្តថា បច្ចុប្បន្ន: គម្រោងកំពុងស្ថិតក្នុងដំណាក់កាល វាស់វែង និងដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋ ដោយក្រុមការងារកំពុងធ្វើសកម្មភាពនៅកំណាត់ទី២ (ខេត្តកណ្តាល) ស្រុកកោះធំ។

ឯកឧត្តមបន្តថា សារៈសំខាន់: គម្រោងប្រវត្តិសាស្រ្តនេះ ជាជំហានសំខាន់ក្នុងការកែប្រែមុខមាត់កម្ពុជា លើវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្រ ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូន។

បន្ថែមពីនេះ ឯកឧត្តមថា គម្រោងនេះ ក៏នឹងជួយលើកកម្ពស់ការតភ្ជាប់ផ្លូវទឹកក្នុងប្រទេសទៅសមុទ្រជាតិ និងអន្តរជាតិ កាត់បន្ថយចម្ងាយ និងតម្លៃដឹកជញ្ជូន ជំរុញវិស័យធនធានទឹក កសិកម្ម ទេសចរណ៍ និងរួមចំណែកដល់ចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

គួររម្លឹកថា ព្រែកជីកហ្វូណនតេជោ បានបើកការដ្ឋានសាងសង់ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ គម្រោងនេះមានប្រវែង ១៨០គីឡូម៉ែត្រ (ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ ផ្នែកខាងក្រោម ៨០ម៉ែត្រ) តភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើឌីជីថលភ្លោះផ្ដល់ដំណោះស្រាយអ្វីខ្លះដល់គម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ?

កម្មវិធីឌីជីថលភ្លោះ ឬ iTwin កំពុងធ្វើបដិវត្តគម្រោងសាង់ស […]

គម្រោងប្រឡាយពង្វាងទឹកជំនន់រាជធានីភ្នំពេញ៖ ប្រឡាយរំដោះទឹករលាំងជ្រៃ-ស្លាគូនឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗ

ប្រឡាយថ្មីប្រវែង ៥៨ គីឡូម៉ែត្រនៅខេត្តកំពង់ស្ពឺ សម្រេចបា […]

ចំណាយក្នុងវិស័យសំណង់ទូទាំងពិភពនៅឆ្នាំ ២០២៥ នឹងមានដល់ទៅ ១០ ទ្រីលានដុល្លារ

ខណៈការប្រើប្រាស់ AI កំពុងរីកលូតលាស់លើគ្រប់វិស័យ ដូចគ្នា […]

ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេមេគង្គក្នុងខេត្តក្រចេះ សង់បានជិត១០០%ហើយ

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា […]

ប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្រភ្នំពេញ និងតំបន់រណបចំនួន៣ សង់ជិតរួចរាល់ហើយ

គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធ […]

កម្ពុជារំពឹងមានអ្នកដំណើរតាមផ្លូវអាកាសជាតិ និងអន្តរជាតិចំនួន ២៥លាននាក់ នៅឆ្នាំ២០៣៥

រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញា ពង្រឹងសមត្ថភាពនៃការប្រ […]