រដ្ឋប្រកាសប្តូរពេលវាលាបើកដំណើរការព្រលានតេជោថ្មី៖ ប្តូរពីខែកក្កដា ទៅខែកញ្ញា វិញ  

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសពីការផ្លាស់ប្តូរពេលវេលាក្នុងការបើកប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ លំដាប់ថ្នាក់ 4F ពីថ្ងៃទី១០ ខែកក្កដា ទៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ វិញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បានបញ្ជាក់បន្ថែមពីការកំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

គួររលឹកថា គិតត្រឹមពាក់កណ្តាលខែឧសភានេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានប្រមាណជាង ៩៦%  ហើយបានចំណាយទុនអស់ប្រមាណជា ១,៦ពាន់លានដុល្លារ។ (អានបន្ថែម)

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

ពាក់ព័ន្ធនឹងគម្រោងនេះ រដ្ឋាភិបាលអាម៉េរិក ទើបបានបង្ហាញពីផែនការដែលខ្លួនកំពុងសិក្សាវាយតម្លៃពីលទ្ធភាពផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅនេះផងដែរ។(អានបន្ថែម)

គួរបញ្ជាក់ថា ក្រោយអាកាសយានដ្ឋានថ្មីនេះ បើកដំណើរការ ព្រលានយន្តហោះចាស់ ឬព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវបិទប្រតិបត្តិការទាំងស្រុង ដោយរដ្ឋនឹងរក្សាទីតាំងនេះទុកជាសម្បត្តិរបស់រដ្ឋ សម្រាប់បម្រើដល់ផលប្រយោជន៍ប្រជាពរដ្ឋ។ នេះបើតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

១០ ខែ ឆ្នាំនេះ ៖ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស រហូតជាង ៥,៦លាននាក់ កើន១៤%

ក្នុងរយៈ១០ខែ ចាប់ពីខែមករា ដល់ឆ្នាំ២០២៥ នៃឆ្នាំ២០២៥ កម្ព […]

ក្នុងឆ្នាំ២០២៤ កម្ពុជាមានទំនិញដឹកជញ្ជូនតាមផ្លូវអាកាសជិត ៨ម៉ឺនតោន កើន៤០%

ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ  នៅកម្ពុជាមានការដឹកជញ្ជូនទំនិ […]