រដ្ឋប្រកាសមិនយកថ្លៃតអគ្គិសនីចូលតំបន់រុនតាឯក និងពាក់ស្នែង ខណៈកាសាងសង់អស់ជាង ៦លានដុល្លារ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា អគ្គិសនីកម្ពុជា មិន​យកថ្លៃត​ចរន្តជូនព​ល​​​រដ្ឋ​​នៅតំបន់រុនតាឯកនិងពាក់ស្នែងស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីសម្រួលដល់កា​រចំណាយ​របស់​ប្រជាពលរដ្ឋដែលមករកទីតំាងថ្មី។

ថ្លែងក្នុងពិធីសំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ បានមានប្រសាសន៍ថា អគ្គិសនីកម្ពុជា បានកសាងរួចហើយនូវហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដោយប្រើប្រាស់ថវិកា​សម្រាប់សាងសង់អស់ជាង ៦លានដុល្លារអាមេរិក។

សម្តេចបានបញ្ជាក់ថា ដើម្បីសម្រាលដល់ថវិកាជាតិ ក្រុមហ៊ុនអគ្គិសនីមិនបានទាមទារប្រាក់ពីរាជរដ្ឋាភិបាលនោះទេ ក្នុង​ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធទាញខ្សែភ្លើងចូលក្នុងតំបន់រុនតាឯកនិងពាក់ស្នែងនេះ។

បន្ថែមពីនេះ អគ្គិសនីកម្ពុជា នឹងមិនយកថ្លៃភ្ជាប់ចរន្តអគ្គិសនីឡើយ ទោះជាអ្នកប្រើកម្លាំងតូចត្រឹម ៥អំពែ ឬអ្នកប្រើ ប្រាស់ធំដល់ ១០០អំពែក្តី ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដោយប្រជាជននៅទីនោះ អាចចំណេញ​ថវិកាពីការតភ្ជាប់នេះ។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ការតភ្ជាប់ចរន្តចូលទៅដល់របងផ្ទះរបស់ប្រជាពលរដ្ឋ គឺមិនមានការ បង់​ប្រាក់​នោះ​​ទេ ប៉ុន្តែចាប់ពីរបងចូលក្នុងផ្ទះរបស់ប្រជាពលរដ្ឋ ទាំងខ្សែភ្លើង អំពូលភ្លើង និងឧបករណ៍ផ្សេងៗ គឺជាបន្ទុក​ចំណាយ​របស់ប្រជាពលរដ្ឋខ្លួនឯង។

គួរបញ្ជាក់ថា ក្រុមហ៊ុនអគ្គិសនីកម្ពុជានឹងមានស្នាក់ការនៅក្នុងតំបន់នេះតែម្តង ដែលមានផ្ទៃដីជាងកន្លះហិកតា ដើម្បី​ប្រតិបត្តិ​ការក្នុងតំបន់នេះ ក្នុងករណីដែលប្រជាពលរដ្ឋ មានតម្រូវការផ្សេងៗ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]