រដ្ឋរៀបចំផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តាមតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ

ក្រសួងទេសចរណ៍ កំពុងរៀបចំផែនការជំរុញការវិនិយោគ និងការអភិវឌ្ឍទេសចរណ៍នៅតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ​​​។ នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ»  កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រុងព្រះសីហនុ។

ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្តម  អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ខេត្តព្រះសី​ហនុ ជាខេត្តមួយដែលមានសក្តានុពលលើវិស័យទេសចរណ៍ និងការវិនិយោគ ស្ថិតនៅផ្នែកនិរតីនៃប្រទេសកម្ពុជា។ ទន្ទឹ​​​មនឹង​នោះវិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលត្រូវយកចិត្តទុកដាក់ក្នុងការរៀប​ចំ​​ផែ​នការគ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈមឱ្យបានសមស្រប និងទាន់ពេលវេលា។

ឯកឧត្តម បានបន្តថា បញ្ហាស្ថានភាពនយោបាយ សេដ្ឋកិច្ចសកលរបស់ពិភពលោករួមទាំងជំងឺកូវីដ-១៩ នៅតែបន្តជះឥទ្ធិពលដល់វិស័យទេសចរណ៍ ហើយតម្រូវការទីផ្សារទេសចរណ៍នៅលើពិភពលោក ក៏ដូចជាក្នុងតំបន់ក៏មានការប្រែប្រួលជាប្រចាំ ដែលតម្រូវឱ្យរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តថ្មីៗសម្រាប់វិស័យមួយនេះ ជាពិសេសត្រូវការចូលរួមគាំទ្រ និងអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាឱ្យស្ទុះងើបឡើងវិញ។ ម្យ៉ាងទៀត ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍បច្ចុប្បន្ន ដូច្នេះការចូលរួមថែរក្សាការពារធនធានធម្មជាតិ និងវប្បធម៌ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជារឿងចាំបាច់បំផុត ដែលមិនអាចខ្វះបាន។

ដោយឡែក លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងដែរថា ផែនការជំរុញនេះ ជាផ្នែកមួយ នៃ​ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅលើទឹកដីខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់ថាជា «មាសបៃតង» តាម​​​រយៈ​ការចាក់បញ្ចូលភ្លាមៗ នៃចំណូលទៅក្នុងចរន្តសេដ្ឋកិច្ច និងការចូលរួមចំណែកជំរុញកំណើនផលិតផលក្នុងស្រុក​សរុប (ផ.ស.ស) ដើម្បីបង្កើតកាលានុវត្តភាពការងារ និងកាត់បន្ថយភាពក្រីក្រ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]