រដ្ឋអនុម័តឱ្យសង់ស្ថានីយទឹកកខ្វក់ទី ៣ នៅខេត្តព្រះសីហនុហើយ គ្រោងចំណាយ២០លានដុល្លារ

រដ្ឋាភិបាលកម្ពុជា សម្រេចអនុម័តជាផ្លូវការហើយ លើគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ ដោយការដ្ឋានគ្រោងនឹងចំណាយថវិកាប្រមាណ ២០លានដុល្លារអាមេរិក ដែលបានមកពីគម្រោងទេសចរណ៍នាគរាជ។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

បើតាមផែនការ ក្រោយពិនិត្យទីតាំង និងសិក្សាជាបន្តបន្ទាប់កន្លងមក ស្ថានីយទី៣នេះ នឹងសាងសង់ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមានសមត្ថភាពចម្រោះទឹកបានដល់ទៅ ២០ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា នៅក្នុងខេត្តព្រះសីហនុមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ២កន្លែងរួចមកហើយ គិតត្រឹមខែកក្កដា ស្ថានីយទី១ សាងសង់សម្រេចបាន៩៨% និងទី២ សម្រេចបាន១០០%។ (អានបន្ថែម)

- Video Advertisement -