រដ្ឋាភិបាលហុងកុងប្រកាសសង់ប្រព័ន្ធសាកថ្មអ៊ីដ្រូសែនដំបូងបង្អស់របស់ខ្លួន ដើម្បីនិរន្តភាពបរិស្ថាន

រដ្ឋាភិបាលហុងកុងប្រកាសពីផែនការសាងសង់ប្រព័ន្ធសាកថ្មអ៊ីដ្រូសែនស្វ័យប្រវត្តិ ដំបូងបង្អស់របស់ខ្លួនសម្រាប់ផ្គត់ផ្គង់ដល់យានយន្តអគ្គិសនីក្នុងទីក្រុង នៅត្រីមាសទី២ នៃឆ្នាំ២០២៦។ គំនិតផ្តួចផ្តើមនេះគឺជាសញ្ញានៃជំហានដ៏ក្លាហានឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាព។

នេះបើយោងតាមការចុះផ្សាយរបស់ thestar កាលពីថ្ងៃទី២៦ កក្កដា ឆ្នាំ២០២៥។

តាមប្រភពខាងលើបានឱ្យដឹងថា គម្រោងនេះត្រូវបានផ្តួចផ្តើមរួមគ្នាដោយក្រុមហ៊ុន Hong Kong និង China Gas Co Ltd (Towngas) និង Hong Kong Science and Technology Parks Corp (HKSTP) គឺដើម្បីបម្រើជាមជ្ឈមណ្ឌលសម្រាប់ការសាកថ្ម EV ដែលមានមូលដ្ឋានលើអ៊ីដ្រូសែននៅក្នុងទីក្រុងហុងកុង។

ប្រព័ន្ធថ្មីនេះ នឹងដំណើរការដោយស្វ័យប្រវត្តិ និងប្រើប្រាស់អ៊ីដ្រូសែនដែលចម្រាញ់ចេញពីបណ្តាញឧស្ម័នក្នុងទីក្រុង ដើម្បីបង្កើតជាថាមពលអគ្គិសនីសម្រាប់ការបញ្ចូលភ្លើង EV ដោយផលិតជាចំហាយទឹក។

នាយកប្រតិបត្តិនៃ HKSTP លោក Albert Wong Hak-keung បានលើកឡើង

ថា នៅពេលដែលដំណោះស្រាយនៃការបញ្ចូលថាមពលអ៊ីដ្រូសែនទទួលបានភាពទាក់ទាញខ្លាំងនៅទូទាំងពិភពលោក ប្រព័ន្ធថ្មីរបស់ហុងកុងនេះនឹងត្រូវកំណត់ឡើងដើម្បីជំរុញឱ្យមានការទទួលស្គាល់ថាមពលស្អាតបន្ថែមទៀតនៅក្នុងវិស័យដឹកជញ្ជូនរបស់ទីក្រុង។

លោក Wong បានបន្តថា “ប្រព័ន្ធអ៊ីដ្រូសែនថ្មីនេះនឹងត្រូវសាងសង់នៅសួនវិទ្យាសាស្ត្រមិនត្រឹមតែជាការបង្ហាញពីសក្តានុពលរបស់អ៊ីដ្រូសែនសម្រាប់ការសាក EV ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតាលីករសម្រាប់ការផ្លាស់ប្តូរការចល័តពណ៌បៃតងរបស់ទីក្រុងហុងកុង ដែលលើកទឹកចិត្តឱ្យអាជីវកម្មកាន់តែច្រើនក្នុងការទទួលយកថាមពលស្អាតនេះ”។

ការដាក់ឱ្យដំណើរការគម្រោងនេះ នឹងត្រូវធ្វើឡើងចំពេលដ៏សំខាន់មួយ ក្នុងខណៈដែលតម្រូវថាមពលសម្រាប់រថយន្តអគ្គិសនីនៅហុងកុងនៅតែបន្តកើនឡើង។

គួរបញ្ជាក់ថា បច្ចុប្បន្នកំណើននៃរថយន្ត EV ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង បានកើនរហូតដល់ ១១ម៉ឺនគ្រឿង ពោលគឺកើនឡើង ៨ដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ដូច្នេះកំណើននៃរថយន្ត EV ទាំងនេះ បានដាក់សម្ពាធកាន់តែខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធសាកថ្មរបស់ទីក្រុង។

យ៉ាងណាក៏ដោយ កោសិកាឥន្ធនៈអ៊ីដ្រូសែនដែលត្រូវបានប្រើប្រាស់រួចហើយនៅក្នុងវិស័យដឹកជញ្ជូន និងសំណង់ ត្រូវបានគេជ្រើសរើសយកមកសាកល្បងនៅក្នុងទីក្រុងហុងកុង សម្រាប់ជាមធ្យោបាយមួយដើម្បីធ្វើពិពិធកម្មប្រភពថាមពលរបស់ទីក្រុង និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលប្រពៃណី។

លោក Tse Chin-wan លេខាធិការបរិស្ថាន និងបរិស្ថានវិទ្យា ក៏បានបង្ហាញ អំពីការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់គម្រោងសាកល្បងអ៊ីដ្រូសែនបន្ថែមទៀតនេះ ដែលជាគោលដៅរួមមួយ សម្រាប់ធ្វើឱ្យទីក្រុងហុងកុងក្លាយជាកន្លែងតាំងបង្ហាញបច្ចេកវិទ្យាអ៊ីដ្រូសែនក្នុងតំបន់។

លោក Tse បានបន្តថា “នៅពេលយើងសម្លឹងមើលទៅអនាគត រដ្ឋាភិបាលនឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់ឧស្សាហកម្មនេះ ដើម្បីស្វែងរកការសាកល្បងអ៊ីដ្រូសែន និងគម្រោងសហការគ្នាបន្ថែមទៀត ដើម្បីជំរុញឱ្យទីក្រុងហុងកុងក្លាយជាមូលដ្ឋានសម្រាប់បង្ហាញបច្ចេកវិទ្យាអ៊ីដ្រូសែន” ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលបន្តលើកទឹកចិត្តពិសេសដល់ខេត្តព្រះសីហនុ លើគម្រោងវិនិយោគជិត ៨ពាន់លានដុល្លារ

រដ្ឋាភិបាលបានបន្តលើកទឹកចិត្តជាពិសេសដល់ខេត្តព្រះសីហនុ សម […]

កម្ពុជា-អាមេរិក បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកឱកាសវិនិយោគ និងពង្រឹងសេដ្ឋកិច្ចជាតិ

ក្នុងបេសកកម្មពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងស […]

រោងចក្រកែច្នៃគ្រាប់ជ័រ និងសម្ភារវេចខ្ចប់ខេត្តព្រះសីហនុ តម្លៃជាង ៥0ម៉ឺនដុល្លារ នឹងដំណើរការឆាប់ៗនេះ

គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រាប់ជ័រ និងសម្ភារវេចខ្ច […]

កម្ពុជាបន្តទទួលបានគម្រោងថ្មីចំនួន ១៣ ក្រោមទុនវិនិយោគប្រមាណ $៣២៣លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងចំនួន ១៣ បង្កើ […]

បារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា

ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង […]

ខេត្តចំនួន ៥ ទទួលបានគម្រោងថ្មី ក្រោមទុនវិនិយោគ $១១១ លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាបានបន្តពិនិត្យពិភាក្សាលើសំណើសុំចុះប […]