រយៈពេល៤​ខែ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ រកចំណូលបាន​ជិត១១​លាន​ដុល្លារ​

រយៈពេល​៤​ខែ ចាប់ពី​ថ្ងៃ​គិត​កម្រៃ​លើ​ការធ្វើ​ចរាចរណ៍​ពីថ្ងៃ​ទី​១ វិច្ឆិកា មកដល់​ថ្ងៃទី​២៨ កុម្ភៈ ឆ្នាំ២០២៣ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុរកចំណូលបាន​ជិត ១១​លាន​ដុល្លារ​។ នេះ​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី២៧ កុម្ភៈបានបញ្ជាក់ថា ក្រសួង នៅតែបន្តយកចិត្តទុកដាក់ ក្នុងកិច្ចសហការជាមួយក្រុមហ៊ុនប្រតិបត្តិករ ដើម្បីលើកកម្ពស់ការផ្តល់សេវាប្រើប្រាស់ផ្លូវល្បឿនលឿន ឱ្យកាន់តែមានភាពរលូន ព្រមទាំងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជាបន្តបន្តាប់ ដើម្បីជំរុញឱ្យចំនួនចរាចរណ៍កាន់តែមានការកើនឡើង ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈចំណូលពន្ធផងដែរ។

ក្រសួង​សាធារណការ បានឱ្យដឹងថា ចាប់ពី​ខែតុលា ដល់​ចុងខែ​កុម្ភៈ ចរាចរណ៍ បាន​ឆ្លងកាត់​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ មាន​ចំនួន ជិត​១,៩​លាន​។ បើតាម​ក្រសួង​សាធារណការ ក្នុងចំណោម​ចរាចរណ៍​ជិត​១,៩​លាន​នេះ មាន​ជាង ១,៤​លាន បានគិត​កម្រៃ​សេវា ដែល​ប្រមូល​ចំណូល​បាន​ជិត ១១​លាន​ដុល្លារ​។​

លោក ស៊ុន ចាន់ថុល បាន​ស្នើឱ្យ​ក្រុមហ៊ុនពង្រឹង​ការផ្សព្វផ្សាយ​អប់រំ​ពី​ការបើកបរ​លើផ្លូវ​ល្បឿន​លឿន និង​សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ប្រចាំការ ក្នុងការ​អនុវត្ត​ច្បាប់​ឱ្យបាន​តឹងរឹង ចំពោះ​បទល្មើស​ចរាចរណ៍ ពិសេស​ករណី​បើកបរ​បញ្ច្រាសទិស​។ រដ្ឋមន្ត្រីក្រសួង​សាធារណការ ក៏​ជំ​រុញឱ្យ​ក្រុមហ៊ុន​គូស​គំនូស​សញ្ញា​បែងចែក​គន្លង​ផ្លូវ​នៅតាម​ស្ថានីយ​ឱ្យបាន​ច្បាស់ និង​កំណត់​ឱ្យបាន​វែង​ជាង​មុន ដើម្បី​ងាយស្រួល​ចំពោះ​អ្នកបើកបរ​ចូល​តាម​គន្លង​នីមួយៗ​។​

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ មាន​ប្រវែង​១៨៧​គីឡូម៉ែត្រ មានតម្លៃ​ជាង ​២ពាន់​លាន​ដុល្លារ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន ​និង​ថ្នល់​ចិន ​(CRBC) ពី​ប្រទេស​ចិន​ តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd  តភ្ជាប់ពីភ្នំពេញទៅកាន់កំពង់ផែទឹកជ្រៅនៃខេត្តព្រះសីហនុ​​៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]