រៀតណាមគ្រោងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ តាមបណ្ដាយព្រំដែនជាប់ខេត្តរតនគិរី

រដ្ឋាភិបាលវៀតណាម គ្រោងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ នៅតាមបណ្តោយព្រំដែនខេត្ត Gia Lai របស់ខ្លួន និងខេត្តរតនគីរីនៃប្រទេសកម្ពុជា ទិសដៅដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំង២។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ចុះផ្សាយកាលពីថ្ងៃទី៩ ខែសីហា។

ផែនការនេះស្ថិតនៅក្រោមកម្មវិធីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនរបស់វៀតណាមដល់ឆ្នាំ ២០២៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០។

ប្រភពដដែលបានបញ្ជាក់ថា គណៈកម្មការប្រជាជននៃខេត្តខ្ពង់រាបភាគកណ្តាល Gia Lai ទើបតែដាក់ចេញនូវផែនការនេះ ក្រោយត្រូវបានអនុម័តដោយនាយករដ្ឋមន្រ្តី។

តាមផែនការ រដ្ឋបាលខេត្ត Gia Lai នឹងត្រូវសហការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែនទាំងនេះ។

រដ្ឋបាលខេត្តក៏នឹងសើរើ កែសម្រួលឡើងវិញ ដើម្បីចេញផែនការលើកកម្ពស់ និងកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh ផងដែរ។

ទន្ទឹមនឹងនេះ គម្រោងក៏រួមបញ្ចូលការលើកកម្ពស់ផ្សារព្រំដែន ដើម្បីសម្រួលការដោះដូរទំនិញ ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh ។

រូបភាពដោយ៖ vietnamplus

- Video Advertisement -