រៀតណាមនឹងបង្កើនការប្រើថាមពលបៃតងឱ្យបាន ៧៥% នៃប្រភពថាមពលសរុបត្រឹមឆ្នាំ ២០៤៥

ប្រទេសវៀតណាម បានប្ដេជ្ញាថា នឹងកាត់បន្ថយបញ្ចេញផ្សែងពុល ដោយបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាសូឡា និងថាមពលដើរដោយកម្លាំងខ្យល់ជាដើម ទិសដៅឱ្យ៧៥% នៃប្រភពថាមពលសរុបត្រឹមឆ្នាំ ២០៤៥។

នេះជាការអះអាងរបស់នាយករដ្ឋមន្រ្តី Pham Minh Chinh នៅក្នុងសន្និសីទអាកាសធាតុអង្គការសហប្រជាជាតិ COP26 កាលពីខែមុន។

កាសែតក្នុងស្រុក VN express បានចុះផ្សាយកាលពីដើមខែធ្នូនេះថា គោលដៅរបស់វៀតណាម គឺដើម្បីសម្រេចឱ្យបានការបញ្ចេញផ្សែងពលកម្រិតសូន្យ ឬ Zero Emission នៅត្រឹមឆ្នាំ២០៥០ខាងមុខ។

យោងតាមអាជ្ញាធរទទួលបន្ទុកអគ្គិសនីវៀតណាម ប្រទេសវៀតណាម មានសក្តានុពលធំធេងណាស់សម្រាប់ការអភិវឌ្ឍថាមពលកកើតឡើងវិញ ក្នុងនោះថាមពលខ្យល់នៅលើគោកមានប្រហែល ២១៧ GW ថាមពលខ្យល់នៅលើសមុទ្រមាន ១៦០GW និងថាមពលពន្លឺព្រះអាទិត្យមាន ៤៣៤ GW។

ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ នឹងនាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសវៀតណាម រួមទាំងការចំណាយប្រតិបត្តិការទាប ពីព្រោះតម្លៃថាមពលកកើតឡើងវិញចាប់ផ្ដើមធ្លាក់ចុះជាបន្តបន្ទាប់ ខណៈដែលប្រភពឥន្ធនៈហ្វូស៊ីល នឹងកើនឡើង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]