លំនៅឋានទូទាំងសកលលោកនេះ មានតម្លៃរហូតដល់ ២៦០ទ្រីលានដុល្លារ មិនបញ្ចូលអគារផ្សេងៗ

អគារលំនៅឋានទូទាំងសកលលោកមានតម្លៃប្រមាណ ២៦០ទ្រីលានដុល្លារអាមេរិក ច្រើនជាង៨ដងនៃអគារពាណិជ្ជកម្ម រួមមានទាំងអគារការិយាល័យ និងតូបផ្សារ។ នេះបើតាមរបាយការណ៍ស្រាវជ្រាវឆ្នាំ២០២២ របស់ក្រុមហ៊ុនបច្ចេកវិទ្យា WealthPark។

នៅក្នុងរបាយការណ៍ លោក Kay Kato ប្រធាន WealthPark Lab បានឲ្យដឹងថា ផ្ទះជាទ្រព្យសម្បត្តិដ៏ធំ និងសំខាន់បំផុត ដែលមនុស្សយើងកាន់កាប់។

លោកបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងសកលលោក មានតម្លៃទីផ្សារសរុបប្រមាណ៨៥ ទ្រីលានដុល្លារអាមេរិក ប៉ុន្តែមានត្រឹមតែ១ ភាគ៣ ប៉ុណ្ណោះ នៃអគារលំនៅឋាន។

មួយវិញទៀត បើយោងតាមការស្ទង់មតិក្នុងប្រទេសជាសមាជិកអង្គការដើម្បីការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) បានបង្ហាញផងដែរថា ផ្ទះជាការចំណាយច្រើនជាងគេតែមួយគត់ក្នុងជីវភាពរបស់មនុស្ស រួមបញ្ចូលទាំងការសម្រាក ដែលផ្ទះជាកន្លែងសំខាន់បំផុតសម្រាប់ជាទ្រព្យសម្បត្តិ និងជាទីកន្លែងប្រកបដោយសុភមង្គល។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]