ល្បាយថាមពលឆ្នាំ២០២១៖ ធ្យូងថ្ម ៤១% វារីអគ្គិសនី៤៤% ប្រេងកាត ៧,៦% និងសូឡា៦,៤%

ការផ្គត់ផ្គង់ថាមពលសរុបក្នុងឆ្នាំ២០២១ មានដល់ ១១ ៨១៦ GWh ដែលកើនឡើង ៤,៥% បើធៀបនឹង ឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពលចេញផ្សាយកាលពីពេលថ្មីៗនេះ។

ក្នុងចំណោមការប្រើប្រាស់ទាំងអស់ ប្រជាពលរដ្ឋទូទៅរួមចំណែក ៣៥,៨% វិស័យអាជីវកម្ម សេវាកម្មនិងឧស្សាហកម្មខ្នាតតូច ២៨,០៣% ខណៈ ឧស្សាហកម្ម និងពាណិជ្ជកម្មខ្នាតមធ្យម រួមចំណែក ៣% និង៣២,៨៩% រៀងៗគ្នា។

ដោយឡែក ទាក់ទិននឹងល្បាយប្រភពថាមពេលវិញ កម្ពុជាប្រើថាមពលចេញពីរោងចក្រដុតធ្យូងថ្ម ៤១% វារីអគ្គិសនី ៤៤% និងរោងចក្រដុតប្រេងកាត ៧,៦% ។

ដោយឡែក ថាមពលសូឡាមានដល់ ៦,៤% ដែលកើនឡើងជិត២ ដងធៀបនឹងឆ្នាំ២០២០។

គួរបញ្ជាក់ថា ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាថានឹងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៤២% ត្រឹមឆ្នំា២០៣០។

កម្ពុជាក៏នឹងមិនអនុម័ត ឬសាងសង់រោងចក្រថាមពលធ្យូងថ្ម ក៏ដូចជាទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ទៀតទេ ដោយនឹងងាកមករកថាមពលកកើតឡើងវិញដូចជាសូឡាជាដើម។

ត្រឹមឆ្នាំ ២០២៣ គម្រោងថាមពលសូឡាចំនួន ៧គម្រោងបន្ថែមទៀត អនុភាពសរុប ៤៩៥មេហ្គាវ៉ាត នឹងត្រូវដាក់ដំណើរការ ដោយនឹងរួមចំណែកប្រមាណ២០% នៃការផ្គត់ផ្គង់ថាមពលសរុបនៅកម្ពុជា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]