វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសាមញ្ញៗ ដែលភាគច្រើនគឺមិនគ្រប់គ្រាន់ទេ ពិសេសនៅពេលទំហំរោងចក្រកាន់ធំ ហើយចំនួនគម្រោងកាន់។ ការប្រើប្រព័ន្ធគ្រប់គ្រងបែបសាមញ្ញនេះ នឹងធ្វើឱ្យការគ្រប់គ្រងមិនបានគ្រប់ជ្រុងជ្រោយ ហើយអាចបង្កជាបញ្ហាដែលមិនរំពឹងទុកបាន។ ក្រុមហ៊ុន Bentley បានណែនាំកម្មវិធីមួយឈ្មោះ AssetWise។

កម្មវិធី  AssetWise គឺជាដំណោះស្រាយវិស្វកម្មឌីជីថលទំនើបមួយ ដែលជួយរួមបញ្ចូលទិន្នន័យគ្រប់យ៉ាងអំពីហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងរោងចក្រជាក់ស្ដែង វិភាគរកបញ្ហា ផ្ដល់ជាដំណោះស្រាយ និងជាពិសេសចេញជារបាយការណ៍បកស្រាយ និងណែនាំពីវិធីដែលធ្វើឱ្យរោងចក្រកាន់តែមានផលិតភាពខ្ពស់ និងកាត់បន្ថយចំណាយ។

ឧទាហរណ៍ក្រុមហ៊ុនផ្ដល់សេវាទាក់ទងនឹងគម្រោងសំណង់ល្បីមួយឈ្មោះ Sitech កំពុងប្រើកម្មវិធីនេះដើម្បីគ្រប់គ្រងគម្រោងជាង 200 កន្លែង របស់ពួកគេ បានដោយមានប្រសិទ្ធភាព។

វិធីសាស្ដ្រប្រើកម្មវិធីនេះគឺ ជាដំបូងអ្នកត្រូវប្រមូលទិន្នន័យចាស់ៗទាក់ទងការវិភាគហានិភ័យឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរោងចក្រ មកបញ្ចូលក្នុងកម្មវិធីនេះ។ បន្ទាប់មកកម្មវិធីនឹងធ្វើការកាន់តែឆ្លាតវៃ ដោយប្រមូលទិន្នន័យថ្មីៗបន្ថែមពីឧបករណ៍ចាប់សញ្ញាដែលត្រូវបានដំឡើងនៅទីតាំងជាក់ស្ដែង។

បន្ទាប់មកវានឹងរកឃើញបញ្ហាដែលកំពុងកើតមាន ហើយពិសេសជាងនេះគឺបញ្ហាដែលអាចនឹងកើតមាន ដែលនឹងធ្វើឱ្យម្ចាស់គម្រោងអាចដោះស្រាយបានទាន់ពេល។ កម្មវិធីនេះក៏នឹងរក្សាទុកទិន្នន័យនេះ ហើយបន្តតាមដាន ត្រួតពិនិត្យ និងពន្យារអាយុប្រើប្រាស់នៃរោងចក្រនោះផងដែរ។

លើសពីនេះ ការត្រួតពិនិត្យហានិភ័យនៃកម្មវិធីនេះក៏នឹងជួយបង្កើនសុវត្ថិភាព កាត់បន្ថយការចំណាយ និងផលប៉ះពាល់បរិស្ថានផងដែរ។ តាមរយៈការត្រួតពិនិត្យឧបករណ៍ពីចម្ងាយតាមប្រព័ន្ធកុំព្យូទ័រនេះ ក្រុមហ៊ុន Sitech បានកាត់បន្ថយចំណាយពី 126,000 អឺរ៉ូ ដើម្បីចុះពិនិត្យរោងចក្រជាក់ស្ដែង រៀងរាល់ 6 ឆ្នាំម្តង មកត្រឹមតែ 19,000 អឺរ៉ូ ប៉ុណ្ណោះ។

ការធ្វើដូច្នេះក៏នឹងជួយឱ្យមិនសូវប្រើកម្លាំងមនុស្សច្រើន ដែលជាកត្តាចាំបាច់ដើម្បីបង្កើនផលិតភាព។ លើសនេះ ក្រុមហ៊ុនក៏មិនសូវអស់ចំំណាយលើការសម្អាត និងមិនសូវមានកាកសំណល់ ដូចពេលនៅដែលចុះត្រួតពិនិត្យនៅទីតាំងរោងចក្រផ្ទាល់ៗនោះ។ កត្តានេះក៏កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Bentley ជាក្រុមហ៊ុនបង្កើតកម្មវិធីឌីជីផល ដើម្បីជួយឱ្យការគ្រប់គ្រងគម្រោងសំណង់ធ្វើឡើងដោយឆ្លាតវៃ និងមានប្រសិទ្ធភាពជាងមុន។ កម្មវិធីល្បីៗរបស់ក្រុមហ៊ុននេះ មានដូចជា iTwin, ProjectWise, OpenRoads Designer, Synchro 4D និងជាច្រើនទៀត ដែលផ្ដល់ដំណោះស្រាយសម្រាប់បញ្ហាផ្សេងៗគ្នា។

ឧទាហរណ៍កម្មវិធី iTwin ឬ Digital គឺកម្មវិធីល្បីមួយរបស់ក្រុមហ៊ុន។ វាគឺជាគំរូប្លង់នៃគម្រោងសំណង់ដែលរស់រវើកដូចពិតជាក់ស្ដែង។ វាមិនមែនគ្រាន់តែជាប្លង់បែបធម្មតាដូចដែលយើងស្គាល់នោះទេ តែវាគឺជាគម្រោងពិតៗ ប៉ុន្តែស្ថិតនៅក្នុងប្រព័ន្ធកុំព្យូទ័រ។ ទិន្នន័យគឺធ្វើបច្ចុប្បន្នភាពភ្លាមទៅមក រវាងការដ្ឋានពិត​ និងគំរូឌីជីថល គ្រប់ពេលដែលមានការអនុវត្តការងារណាមួយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន bp ជ្រើសយកកម្មវិធី AssetWise Lifecycle Information Management និង AssetWise Reliability ជាឧបករណ៍ស្ដង់ដារសម្រាប់ការគ្រប់គ្រង

កម្មវិធីនេះសម្រាប់ប្រើជាវិធីសាស្រ្តគ្រប់គ្រងព័ត៌មានទ្រព […]