វិនិយោគផ្ទាល់ពីបរទេសលើវិស័យអចលនទ្រព្យ មានទឹកប្រាក់វិនិយោគជិត ៥ប៊ីលានដុល្លារ​ក្នុងឆ្នាំ២០២១

ការវិនិយោគផ្ទាល់ពីបរទេសលើវិស័យអចលនទ្រព្យ មានទឹកប្រាក់វិនិយោគសរុប ប្រមាណ ៤,៩ប៊ីលានដុល្លារ​ក្នុងឆ្នាំ២០២១ ខណៈវិស័យសំណង់មានទឹកប្រាក់វិនិយោគប្រមាណ ១,៦ប៊ីលានដុល្លារ។​

វិនិយោគពីប្រទេសចិន ឈរលំដាប់លេខ១ មានតម្លៃវិនិយោគសរុប ១៨ប៊ីលានដុល្លារ​ ក្នុងនោះការវិនិយោគលើវិស័យអចលនទ្រព្យ រួមចំណែក ១០,៧ភាគរយ និងលើវិស័យសំណង់ រួមចំណែគ ៥,២ភាគរយ។​ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

វិនិយោគផ្ទាល់ពីបរទេស ពីប្រទេសកូរ៉េខាងត្បូង លើវិស័យអចលនទ្រព្យ មាន២៦,៥ភាគរយ និងវិស័យសំណង់ ៣,២ភាគរយ នៃវិនិយោគសរុប ៤,៩ប៊ីលានដុល្លារ ខណៈវិនិយោគពីប្រទេសសឹង្ហបុរី មាន២៣ភាគរយ លើវិស័យអចលនទ្រព្យ និងលើវិស័យសំណង់ ១,២ភាគរយ នៃទុនវិនិយោគសរុប ២,៧ប៊ីលានដុល្លារ។​

យោងតាមរវាយរបាយការណ៍ធនាគារជាតិនៃកម្ពុជា គិតត្រឹមចុងឆ្នាំ២០២១ វិនិយោគផ្ទាល់បរទេសនៅកម្ពុជានៅបន្តមានភាពរឹងមាំ មានទឹកប្រាក់វិនិយោគ ៤១ ប៊ីលានដុល្លារ កើនឡើង ១១,២%  ធៀបនឹងចុងឆ្នាំ២០២០ ដែលគាំទ្រដោយវិនិយោគពី ចិន កូរ៉េខាងត្បូង វៀតណាម សិង្ហបុរី ជប៉ុន និងម៉ាឡេស៊ី ក្នុងវិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារនិងភោជនីយដ្ឋាន កសិកម្ម និងសំណង់។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា។​ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]