វិស័យសំណង់ជាវិស័យដែលទាក់ទាញវិនិយោគិនបរទេសច្រើនជាងគេនៅកម្ពុជា

វិស័យសំណង់គឺជាសសរទ្រូងសេដ្ឋកិច្ចមួយក្នុងចំណោមសសរទ្រូងទាំងបួនរបស់ប្រទេសកម្ពុជាដោយកន្លងមកវិស័យនេះបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ បច្ចុប្បន្នសកម្មភាពនេះកំពុងតែពុះកព្រ្ជោលយ៉ាងខ្លាំង ហើយវានឹងនៅតែបន្តកើនឡើងនាពេលអនាគត។

យោងតាមកិច្ចសម្ភាសន៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ AKP អ្នកវិភាគសេដ្ឋកិច្ចកម្ពុជាលោក តេង ឌឺលុច បានឲ្យដឹងថាវិស័យសំណង់បានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ច្រើនជាងគេនៅកម្ពុជា គឺរហូតដល់ទៅ ២ ប៊ីលានដុល្លារនៅក្នុងឆមាសទីមួយនៃឆ្នាំ២០១៨ ។

លោក តេង ឌឺលុច បានបន្ថែមទៀតថាកត្តាសំខាន់ដែលជំរុញឲ្យមានការកើនឡើងនៃការវិនិយោគខាងលើ គឺដោយសារស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចនៅកម្ពុជា ហើយវិស័យសំណង់បានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋ ជំរុញឲ្យមានការប្រកួតប្រជែងកាន់តែច្រើន និងជាពិសេសការបង្កើតចំណូលជូនរាជរដ្ឋាភិបាលតាមរយៈពន្ធនិងអាករនានា។

ទោះជាការវិនិយោគទៅលើវិស័យសំណង់អគារមានការកើនឡើងជាច្រើនយ៉ាងនេះក្តី លោក តេងឌឺលុច បានឲ្យដឹងថាប្រទេសកម្ពុជានៅតែត្រូវការការវិនិយោគបន្ថែមទៀតទៅលើសំណង់អគារខ្ពស់ដើម្បីត្រៀមសម្រាប់ការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោកដែលអាចនឹងមានការផ្លាស់ប្តូរជានិច្ច។

ទន្ទឹមនឹងនេះដែរទស្សនៈវិជ្ជមានដូចគ្នានេះក៏ត្រូវបានលើកឡើងដោយធនាគារជាតិនៃកម្ពុជាតាមរយៈរបាយការណ៍ពាក់កណ្តាលឆ្នាំរបស់ខ្លួន។ របាយការណ៍នេះបានឲ្យដឹងថា ការកើនឡើងនៃវិស័យសំណង់ក្នុងឆមាសទី១ ឆ្នាំ២០១៨ គឺគាំទ្រដោយកត្តាសំខាន់ៗចំនួន ៣ រួមមាន ការកើនឡើងបរិមាណការនាំចូលសម្ភារសំណង់ ឥណទានចំពោះវិស័យសំណង់ និងគម្រោងវិនិយោគ។ (អានបន្ថែម)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]