វិស័យសំណង់នឹងកើនត្រឹម ៣%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២២ ដោយផ្អែកលើហេតុផល ២នេះ

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២  គម្រោងសំណង់ដែលទទួលបានការអនុម័តមានសរុប ១០០១ គម្រោង ដែលធ្លាក់ចុះ ៦,១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២១។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយថ្មីៗនេះ របស់ក្រសួងសេដ្ឋកិច្ច។

ការធ្លាក់ចុះនេះ កើតមានស្ទើរគ្រប់ប្រភេទសំណង់ រួមមាន សំណង់សាធារណៈ សំណង់លំនៅឋាន ភូមិគ្រឹះ សំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម និងសំណងស់ទេសចរណ៍។

យ៉ាងណាក្ដី តាមការព្យាករក្នុងរបាយការណ៍នេះ បានរំពឹងថាវិស័យសំណង់អាចនឹងងើបឡើងវិញ ក្នុងអត្រា ៣% ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២២ នេះ។

កំណើននៃការងើបឡើងវិញដ៏តិចតួចនេះ គឺដោយសារតែឥទ្ធិពលអវិជ្ជមានពីសេដ្ឋកិច្ចពិភពលោក និងការមិនទាន់ត្រឡប់មកវិញនៃវិនិយោគិនធំៗពីបរទស។

តែទោះជាយ៉ាងណា វិស័យសំណង់ក៏នៅតែមានសក្ដានុពល សឱ្យឃើញតាមរយៈ កំណើនឥណទានផ្ដល់ឱ្យវិស័យនេះ និងគោលនយោបាយរបស់រដ្ឋាភិបាលនៃការជួយបញ្ចៀស និងអន្តរាគមន៍លើហានិភ័យផ្សេងៗ។ (អានបន្ថែម)​

ទាក់ទិននឹងគោលនយោបាយក្នុងវិស័យសំណង់នេះដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ កាលពីថ្មីៗនេះ បានកែប្រែខ្លឹមសារមួយចំនួន នៃបែបបទក្នុងការផ្ដល់លិខិតអនុញ្ញាតសាងសង់ ដើម្បីសម្រួលដល់នីតិវីធីស្នើសុំលិខិតអនុញ្ញាតសាងសង់។ (អានបន្ថែម)​

គួរបញ្ជាក់ថា​ បើយោងតាមរបាយការណ៍ដដែល សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងកើតឡើង ៥,៦%  ក្នុងឆ្នាំ ២០២២ បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមបញ្ហាក្ដី។

ការធ្លាក់ចុះនៃសេដ្ឋកិច្ចលោក គឺបណ្ដាលមកពី ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន ការរឹតបន្ដឹងគោលនយោបាយរូបិយវត្ថុរបស់អាមេរិក ការអូសបន្លាយនៃសង្រ្គាមរុស្សីអ៊ុយក្រែន ការលេចឡើងនៃមេរោគកូវីដបំប្លែងថ្មី តម្លៃប្រេងឡើងខ្ពស់ និងអតិផរណា ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]