វិស័យសំណង់ និងអចលនទ្រព្យ រំពឹងបន្តងើបឡើងក្នុងឆ្នាំ២០២៣

វិស័យសំណង់ និងអចលនទ្រព្យ រំពឹងថានឹងបន្តងើបឡើង ក្នុងឆ្នាំ២០២៣ ដោយសាររំហូរចូលវិនិយោគទុនពីរបទេស និងតម្រូវការលំនៅឋានមានតម្លៃទាប និងមធ្យមរបស់ប្រជាពលរដ្ឋ។

នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រងគ្រងឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា រាជរដ្ឋភិបាល បានលើកឡើងថា អនុវិស័យសំណង់ត្រូវបានព្យាករនឹងបន្តងើបឡើងវិញក្នុងអត្រា ៧,២ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញនៃរំហូរវិនិយោគទុនពីបរទេសសម្រាប់សំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម.

ប្រភពខាងលើ បន្តថា សំណង់លំនៅឋានតម្លៃទាប និងមធ្យម រំពឹងថានៅបន្តរក្សាកំណើនល្អប្រសើរ ដោយសារការកើនឡើងនៃតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្នុងការរៀបចំគ្រួសារ ស្របគ្នានឹងនិន្នាការនៃការកើនឡើងការវិនិយោគក្នុងស្រុក។

ដោយឡែក អនុវិស័យអចលនទ្រព្យ ត្រូវបានព្យាករ នឹងបន្តងើបឡើងវិញក្នុងអត្រា ៥,២ ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញនៃសកម្មភាពទិញ-លក់ និងជួលអចលនទ្រព្យតម្លៃខ្ពស់ រួមមានខុនដូរ និងអាផាតមិន ស្របពេលដែលការវិនិយោគ និងតម្រូវការក្នុងស្រុកលើអចលនទ្រព្យផ្នែកលំនៅឋានតម្លៃទាប និងមធ្យម ត្រូវបានរំពឹងទុកថារក្សាកំណើនល្អ។

ទោះជាយ៉ាងនេះក្តី ការបន្តកើនឡើងខ្ពស់នៃឥណទានផ្តល់ទៅលើវិស័យសំណង់ក្នុងស្រុក គឺជាហានិភ័យមួយសម្រាប់អនុវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុទាំងមូល។

“អនុវិស័យអចលនទ្រព្យ នៅតែប្រឈមនឹងហានិភ័យខ្ពស់ស្រដៀងគ្នាទៅនឹងអនុវិស័យសំណង់ ដោយហេតុថាអនុវិស័យអចលនទ្រព្យមានទំនាក់ទំនងខ្ពស់ជាមួយនឹងវិស័យហិរញ្ញវត្ថុក្នុងនិងក្រៅប្រព័ន្ធធនាគារ (កម្ចីផ្តល់ដោយក្រុមហ៊ុនអភិវឌ្ឍន៍)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]