វេទិការអភិបាលក្រុងអាស៊ាន២០២២ នឹងផ្តោតខ្លាំងលើការកសាងទីក្រុងវៃឆ្លាត

កម្ពុជានឹងចូលរួមក្នុងវេទិកា អភិបាលក្រុងអាស៊ាន ឆ្នាំ២០២២(ASEAN MAYORS FORUM 2022) ដែលមានតំណាងពី ទីក្រុង និងខេត្តចូលរួមប្រមាណ៨០ទីក្រុង ក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗចូលរួមផងដែរ។

វេទិការនេះនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី២-ទី៣ ខែធ្នូ ឆ្នាំ២០២២ ដែលរាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា វេទិកា អភិបាលក្រុងអាស៊ាន ឆ្នាំនេះ មានគោលបំណងផ្តោតសំខាន់ដើម្បីពង្រឹងកិច្ចសហការ តាមរយៈការជំរុញឱ្យកាន់តែខ្លាំងលើការកសាងទីក្រុងវៃឆ្លាត ឱ្យមានភាពធន់ និងមានចីរភាពប្រកបដោយបវិវត្តកម្ម និងបរិយាបន្ន័ តាមគន្លងប្រក្រតីភាពថ្មី។

មួយវិញទៀត វេទិកានេះនឹងលើកយកបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្នមកពិភាក្សារួមគ្នា ដើម្បីរកដំណោះស្រាយ ចែករំលែកបទពិសោធន៍ និងការអនុវត្តន៍ល្អៗ ក៏ដូចជាទស្សនៈវិស័យផ្សេងៗសម្រាប់ការកសាងសហគមន៍អាស៊ាននាពេលអនាគតថែមទៀតផង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-អាម៉េរិក រួមគ្នាជំរុញផែនការរៀបចំបង្កើតសួនឌីជីថលនៅកម្ពុជា

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ទិដ្ឋភាពឌីជ […]

រយៈពេល៩ខែ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារកចំណូលបាន ៥,៧ពាន់លានរៀល តាមរយៈប្រព័ន្ធបច្ចេកវិទ្យាឌីជីថល

ក្នុងរយៈពេល ៩ខែ គិតចាប់ពីខែសីហា ឆ្នាំ២០២៤ ដល់ខែមេសា ឆ្ន […]

Cupix បន្ថែម CupixWorks ទៅក្នុង Bentley ដំណើរការដោយកម្មវិធី iTwin

ដំណោះស្រាយសំណង់ឌីជីថលតែមួយគត់ដែលអាចឱ្យគ្រប់ដំណាក់កាលនៅក […]

ដំណើរឆ្ពោះទៅបច្ចេកវិទ្យាឌីជីថល ដើម្បីភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធ!

ឱកាសនេះ គឺជាពេលវេលាដ៍ល្អក្នុងការចាប់ផ្តើមរៀបចំឱ្យមានប្រ […]

ខេត្តសៀមរាប និង JICA ចុះហត្ថលេខាពន្លឿនការងារ៤ធំៗក្នុងគម្រោងទីក្រុងឆ្លាតវៃ

រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជា […]