សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាស្នើរៀបចំមជ្ឈមណ្ឌលសមាធិ នៅស្ទឹងពពក ស្រុកស្រែអំបិល

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA) បានស្នើសុំការគាំទ្រពីក្រសួងបរិស្ថានលើគម្រោងរៀបចំមជ្ឈមណ្ឌលស​មា​​​ធិ ១កន្លែងនៅស្ទឹងពពក ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

នេះបើតាមជំនួបរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

ជាមួយនឹងគម្រោងស្នើនេះ លោកប្រធានសមាគម បានជម្រាបពីគោលបំណងនៃគម្រោងខាងលើ ដែលនឹងជួយលើកស្ទួយវិស័យអេកូទេសចរណ៍ ទេសចរណ៍សាសនា និងធម្មជាតិ  ក្នុងន័យរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន លើកស្ទួយជីវភាពប្រជាសហគមន៍ ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ កម្ពុជាស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន។

ជាការឆ្លើតបមកវិញ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញបន្ថែមឱ្យសមាគមមានការគិតគូលើការបណ្តុះស្មារតីឱ្យប្រជាសហគមន៍ មូលដ្ឋាន ក្លាយជាសហគ្រិនភាព ហើយគំនិតច្នៃប្រឌិតថ្មីៗរបស់សហគមន៍ ដែលកើតចេញពីសហគ្រិនភាពនេះ នឹងជួយឱ្យសហគមន៍មានសម្រស់ស្រស់ស្អាតប្លែកខុសពីគ្នា ពីតំបន់មួយទៅតំបន់មួយទៀត។

ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចបន្ថែមថា គម្រោងគោលដៅលំហែបៃតង នឹងធ្វើឱ្យប្រជាសហគមន៍ក្លា​យ​ជាសហគ្រិនភាពមានប្រាក់ចំណូល ជាប្រចាំពីការផ្តល់សេវាកម្មនៅតាមមូលដ្ឋាននីមួយៗ ដែលរួមមានសេវាក​ម្ម ទេសចរណ៍ធម្មជាតិ កន្លែងស្នាក់ សេវាកម្មដឹកជញ្ចូនក្នុងតំបន់ ការលក់ដូរផលិតផល ក្នុងស្រុកជូនភ្ញៀវទេសចរណ៍។

លើសពីនេះទៀត ឯកឧត្តម បានបញ្ជាក់ចុងក្រោយថា ក្រសួងបរិស្ថាន មានបេសកកម្មធ្វើឱ្យកម្ពុជាមានភាពស្អាត គឺស្អាត​ពីខាងក្រៅដែលនៅជុំវិញខ្លួនយើង គឺស្អាតដី  ស្អាតទឹក និងស្អាតខ្យល់ ហើយការងារអាទិភាពចម្បងនោះគឺ ភាព​ស្អាតរបស់ប្រជាសហគមន៍។ ចំណែកភាពស្អាតពីខាងក្នុងវិញរួមមាន ភាពស្អាតកើតចេញពីចិត្តទៀងត្រង់របស់ប្រជាសហគមន៍ខ្មែរដូចជា ការលក់ដូរផលិតផល កសិផលជូនអ្នកទេសចរមិនកាប់ថ្លៃ មានតម្លៃស្តង់ដារត្រឹមត្រូវ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]