សមាគមអ្នកសាងសង់កម្ពុជាចូលរួមកិច្ចប្រជុំរបស់ IFAWAPCA

សមាគមអ្នកសាងសង់កម្ពុជា (CCA) បានចូលរួមកិច្ចប្រជុំកំពូលពិសេសរបស់សមាគមសហព័ន្ធអន្តរជាតិអ្នកសាងសង់អាស៊ីនិងប៉ាស៊ីហ្វិកខាងលិច (IFAWPCA) នៅប្រទេសសិង្ហបុរី កាលពីចុងខែមករា ឆ្នាំ២០១៨ សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលពាក់កណ្តាលអាណត្តិលើកទី៤០ របស់ IFAWAPCA។

ការតែងតាំងអ្នករាយការណ៍ដំណើរការប្រជុំសម្រាប់អាណត្តិឆ្នាំ២០១៨ ដល់២០១៩ ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំ។ បទប្បញ្ញត្តិពាក់ព័ន្ធនានានៅក្នុងរចនាសម្ព័ន្ធ និងបញ្ញត្តិស្តីអ្នករាយការណ៍របស់ IFAWPCA ទម្រង់ពាក្យតែងតាំងអ្នករាយការណ៏ និងការសច្ចាប្រណិធានរបស់អ្នករាយការណ៍សម្រាប់អាណត្តិ ២០១៨-២០១៩ ចំណុចទាំងបីនេះត្រូវបានដាក់បញ្ចូលក្នុងផ្នែកតែងតាំង។

បញ្ហាផ្សេងៗដែលបានកើតឡើងពីកិច្ចប្រជុំមុនៗក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ ហើយការប្រជុំក៏បានធ្វើបច្ចុប្បន្នភាពលើការជ្រើសរើសសមាជិកនៅក្នុងប្រទេសវៀតណាម និងប្រទេសមីយ៉ាន់ម៉ា ពានរង្វាន់កិត្តិយសសម្រាប់លោក David Bateson ដែលជាអ្នកផ្តល់ប្រឹក្សាផ្នែកច្បាប់សម្រាប់កិច្ចសហការយ៉ាងសកម្មរបស់លោកជាង ៣០ឆ្នាំ នៅក្នុង IFAWPCA និងសំណើពានរង្វាន់សម្រាប់សមាគមអ្នកសាងសង់ហ្វីលីពីន (PCA)។

ចំពោះការជ្រើសរើសសមាជិកធម្មតារបស់សមាគម Bhutan បានបង្ហាញនូវបំណងចង់ចូលរួមជាមួយ IFAWPCA ព្រមទាំងបានដាក់ពាក្យសុំតាមការតម្រូវជាមួយនិងសំណុំពាក្យដែលមានការយល់ព្រមគាំទ្រពីសហព័ន្ធសមាគមអ្នកសាងសង់នេប៉ាល់ (FCAN)។ សមាគមអ្នកសាងសង់សិង្ហបុរីលីមីធីត (SCAL) កំពុងជួយសម្របសម្រួលជាមួយអ្នកសាងសង់មីយ៉ាន់ម៉ាដើម្បីអញ្ជើញពួកគេឲ្យចូលរួមជាអ្នកសង្កេតការណ៍។ សមាគមអ្នកសាងសង់វៀតណាម (VACC) ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងសន្និបាតក្នុងនាមជាអ្នកសង្កេតការណ៍ ប៉ុន្តែនៅពុំទាន់មានការដាក់ពាក្យជាផ្លូវការ ហើយក៏មិនទាន់មានការសម្រេចចិត្តចុងក្រោយរបស់សមាគមនេះក្នុងការចូលរួមជាមួយ IFAWPCA នៅឡើយទេ។

អស់រយៈពេលជាង ៥០ឆ្នាំមកហើយ IFAWPCA បានស្វែងរកតម្រូវការផ្លាស់ប្តូរគំនិត បទពិសោធន៍ និងបច្ចេកវិទ្យាសាងសង់ក្នុងចំណោមសមាជិកនិងសាខារបស់ខ្លួននៅក្នុងបរិយាកាស និងទីតាំងភូមិសាស្រ្តផ្សេងៗគ្នា។

ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួននៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងឆ្នាំ១៩៥៦ ជាមួយនិងសមាជិកស្ថាបនិកត្រឹមតែ៨ មកបច្ចុប្បន្ននេះ IFAWPCA បានប្រមូលផ្តុំអ្នកសាងសង់នៅក្នុងប្រទេសចំនួន១៨ នៃប្រទេសអាស៊ាន និងប្រទេសជិតខាងរបស់ខ្លួនរហូតដល់ទីក្រុងនៅអាស៊ីខាងត្បូងដូចជាទីក្រុង New Delhi និង Colombo។

ក្រុមអ្នកសាងសង់ដែលគ្រប់គ្រងដោយឯកជន CCA បានចូលរួមជាសមាជិកនៃ IFAWAPCA នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីក្រុងគូឡាឡាំពួក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលពាក់កណ្តាលអាណត្តិលើកទី២៨របស់ IFAWPCA។

- Video Advertisement -