សមាគមអ្នកសាងសង់កម្ពុជាពន្យារកម្មវិធីសំណេះសំណាលធុរកិច្ច ដែលនឹងត្រូវធ្វើនៅខែធ្នូខាងមុខនេះ

សមាគមអ្នកសាងសង់កម្ពុជាបានសម្រេចពន្យារកម្មវិធីសំណេះសំណាលធុរកិច្ច ដែលគ្រោងនឹងប្រព្រឹត្តនៅថ្ងៃទី ១៨ ខែធ្នូ ខាងមុខនេះ ដោយសាររដ្ឋាភិបាលហាមប្រាមមិនឱ្យមានការជួបជុំ ក្រោយព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នេះ។

លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគមបានមានប្រសាសន៍ថា៖ « ដោយជម្ងឹឆ្លងរាតត្បាតកូវីដ១៩ បានកើតឡើងក្នុងសហគម អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគម បានណែនាំឲ្យពន្យារពេលនៃការរៀបចំកម្មវិធីធុរកិច្ចសំណង់និងពិធីប្រជុំដែលមានគម្រោងនឹងរៀបចំនៅថ្ងៃ18/12/2020 នេះ។

កម្មវិធីត្រូវបានលើកពេលទៅថ្ងៃក្រោយវិញ គឺរហូតដល់ពេលកូវីដធូរស្បើយ ឬរដ្ឋាភិបាលអនុញ្ញាតឱ្យរៀបចំកម្មវិធីផ្សេងៗឡើងវិញបាន។ ចំណែកឯកាលបរិច្ឆេទថ្មី សមាគមនឹងផ្តល់ដំណឹងតាមក្រោយ។

គួរបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជាជាសមាគមសំណង់ដំបូង និងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានសមាជិកក្រុមហ៊ុនដែលទាក់ទងនឹងវិស័យសំណង់ជិត ២០០ក្រុមហ៊ុន។

ជារៀងរាល់ឆ្នាំ សមាគមក៏បានរៀបចំពិព័រណ៍សំណង់ធំជាងគេនៅកម្ពុជា ដែលដាក់បង្ហាញផលិតផលទាក់ទងនឹងវិស័យនេះរាប់ពាន់ផលិតផល។

ប៉ុន្តែសម្រាប់ឆ្នាំ ២០២០ នេះ ព្រឹត្តិការណ៍នេះគឺត្រូវបានពន្យារពេលទៅឆ្នាំ ២០២១ ដោយសារវិបត្តិកូវីដ។(អានបន្ថែម)

- Video Advertisement -