សម្តេចតេជោ៖ រដ្ឋចំណាយលើការខាតបង់អគ្គិសនីប្រមាណ ១០០លានដុល្លារ ក្នុងឆ្នាំនេះ

រដ្ឋាភិបាលកម្ពុជា បានប៉ាន់ប្រមាណថា ក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងខាតបង់ថវិកាជាតិប្រមាណជា ១០០លានដុល្លារ លើថាមពលអគ្គិសនី នេះគឺដោយសារតែការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈ ដែលបណ្តាលមកពីវិបត្តិសង្គ្រាមរុស្សុី-អ៊ុយក្រែន ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងកាលទី០៦ កក្កដា ថាការវិនិយោគលើថាមពលអគ្គិសនីបានឈានចូលដល់ការខាតបង់ហើយ តែរាជរដ្ឋាភិបាលមិនបានដំឡើងថ្លៃទេ ព្រោះមិនចង់ឱ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋ។

«បើគ្មានការទប់ទល់របស់រដ្ឋចំពោះអគ្គិសនីកម្ពុជាទេ ម៉្លេះតម្លៃអគ្គិសនីនៅកម្ពុជា មានតម្លៃគុណនឹង២រួចបាត់ទៅហើយ ម្យ៉ាងទៀតរដ្ឋក៏បានត្រៀមទុនដើម្បីជួយការខាតបង់អគ្គិសនីកម្ពុជាថែមទៀតផង» សម្តេចបានបន្ថែម។

ជាមួយគ្នានេះដែរ សម្ដេចក៏បានស្នើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសទាំងអស់នាំគ្នាជួយសន្សំសំចៃការប្រើប្រាស់ភ្លើង ពិសេសត្រូវតែចាប់ផ្តើមពីស្ថាប័នរដ្ឋមុនគេ ដែលប្រើប្រាស់ដោយចំណាយថវិកាជាតិ ព្រោះបើមិនចឹងទេ កម្ពុជានឹងខាតបង់កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។

គួររម្លឹកដែរថា សម្តេច ហ៊ុន សែន ក៏បានបង្ហាញក្តីបារម្ភមួយគឺ បើវិបត្តិនេះកើតឡើងពីបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើរុស្ស៊ី ជាមូលហេតុដែលធ្វើឱ្យមានវិបត្តិថាមពលអគ្គីសនីអាចនឹងអូសបន្លាយដល់ឆ្នាំក្រោយទៀត អញ្ចឹងវិបត្តិនេះនឹងរឹតតែធ្ងន់ធ្ងរទៅទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]