សហគ្រាសទេសចរណ៍ចិនចំនួន១០ ចង់មកវិនិយោគលើវិស័យមួយនេះនៅកម្ពុជា

សហគ្រាសទេសចរណ៍ធំៗរបស់ចិន ចំនួន១០ បានមកស្វែងយល់ពីសក្តានុពល និងរកឱកាសវិយោគលើវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជំរុញការរៀបចំកញ្ចប់ទស្សនកិច្ច និងភ្ជាប់ជើងហោះហើរត្រង់ឱ្យកាន់តែច្រើនមកកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រធានសហគ្រាសទេសចរណ៍ធំៗរបស់ចិន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។

ក្រសួងទេសចរណ៍ បានឱ្យដឹងថា មានសហគ្រាសទេសចរណ៍ធំៗ មកពីរដ្ឋធានីប៉េកាំង និងក្រុងធានជីងចំនួន១០ស្ថាប័ន បានមកជួបពិភាក្សាជាមួយក្រសួងទេសចរណ៍ ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យទេសចរណ៍ និងស្វែងយល់យន្តការលើកទឹកចិត្តក្នុងវិស័យទេសចរណ៍ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ជាពិសេសស្វែងរកយុទ្ធសាស្រ្តជំរុញលំហូរភ្ញៀវទេសចរពីប្រទេសចិនទៅកាន់ប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ជាលទ្ធផលនៃជំនួបខាងលើ ភាគីទាំងពីរ បានឯកភាពគ្នាជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចបន្ថែមឱ្យកាន់តែច្រើនទៅកាន់កម្ពុជា, ទាំងការភ្ជាប់ជើងហោះហើរត្រង់រវាងក្រុងធានជីង រាជធានីភ្នំពេញ និងខេត្តសៀមរាប, ជំរុញបន្ថែមលើការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ឱ្យបានទូលំទូលាយ និងព័ត៌មានពិតពីកត្តាសុខសុវត្ថិភាព ប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសគឺបានព្រមព្រៀងសហការរៀបចំ FAM Trip មកទស្សនាស្វែងយល់ពីសក្តានុពលទេសចរណ៍ និងវិនិយោគនៅកម្ពុជា, ចុងក្រោយគឺជំរុញញការសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នានាឆ្នាំ២០២៥ ក្នុងក្របខណ្ឌនៃ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន​ ២០២៥”។

ស្ថានទូតចិនប្រចាំកម្ពុជា បាបឱ្យដឹងថា ក្នុងរយៈពេលប្រាំពីរខែដំបូងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣.២៩១នាក់ កើនឡើង ២១% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកនៅក្នុងខែកក្កដា ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេសម្រាប់ប្រាសាទអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥.៧២០នាក់បានទៅទស្សនាទីនោះ។ ស្ថានទូតបន្តថា ឆ្នាំ២០២៥ ត្រូវបានកំណត់ថា ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងពេញមួយឆ្នាំ៕ (អានបន្ថែម)

ខណៈដែលការត្រៀមលក្ខណៈបន្តសម្រាប់វិស័យទេសចរណ៍កម្ពុជា-ចិន ក្នុងឆ្នាំ២០២៥នេះ ភាគីទាំងពីររំពឹងថានឹងមានការកើនឡើងនៃចំនួនភ្ញៀវទេសចរ ដែលអាចជួយពង្រឹងសក្តានុពលសម្រាប់កំណើនដ៏រឹងមាំនៅក្នុងឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]