សារមន្ទីរតម្លៃជាង ១លានដុល្លារ នៅវត្តរាជបូណ៌ ខេត្តសៀមរាប បើកការដ្ឋានសាងសង់ហើយ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ដែលមានតម្លៃជាង ១លានដុល្លារ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ការសាងសង់សារមន្ទីរនៅទីនេះ គឺបានចូលរួមចំណែកនៅក្នុងសង្គម-សេដ្ឋកិច្ច របស់ខេត្តសៀមរាប ក្នុងការថែរក្សាសម្បត្តិវប្បធម៌កេ​រដំណែលរបស់ដូនតា ការចូលរួមលើកកម្ពស់នៅក្នុងវិស័យទេសចរណ៍នៃខេត្តសៀមរាប តាមរយៈការរៀបចំទីតាំ​ងមួយនេះឱ្យ​​ក្លាយជាគោលដៅទេសចរណ៍បន្ថែម។

សម្តេចបានបន្តទៀតថា សារមន្ទីរនេះ នឹងតម្កល់នូវវត្ថុបុរាណ ដែលពុទ្ធបរិស័ទមួយចំនួនបានប្រទះឃើញ ហើយយកមកប្រគេនព្រះសង្ឃ ដើម្បីការពារថែរក្សាបេតិកភណ្ឌកេរដំណែលដូនតា និងសម្រាប់កូនចៅជំនាន់ក្រោយបានយល់ដឹងនូវវប្បធម៌របស់ខ្លួន។

សូមបញ្ជាក់ថា  គម្រោងសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រោងថវិកាចំណាយ ជាង១.០៣៩.៦៦០ដុល្លារ (មិនរាប់បញ្ចូលការរចនាទូតាំង និងការលំអ ខាងក្នុងអគារ) ដោយប្រើប្រាស់រយៈពេល២៤ខែ។

ស្ថាបត្យកម្មគម្រោង ប្លង់ស្ថាបត្យកម្មជារចនាបទខ្មែរ មានទំហំបណ្តោយ ៣៤ម៉ែត្រ ទទឹង២៦.៦ម៉ែត្រ កម្ពស់ពីរជាន់(ជាន់ផ្ទាល់ដីនិងជាន់ទីមួយ) គូរដោយមន្ត្រីជំនាញអាជ្ញាធរជាតិ អប្សរា។

សារមន្ទីរនេះ នឹងរក្សាទុកវត្ថុបុរាណសាងពីដីដុត លោហៈ អង្កាំ ឈើ ឆ្អឹង ភ្លុក ថ្ម សរុបប្រមាណ ២៥៧៥វត្ថុ មានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់ សម័យក្រោយអង្គរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]