សាលាតិចណូទី២ ក្បែរវិមានឈ្នះឈ្នះ បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាទី២ (សាលាតិចណូ)​ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ស្ថិតនៅលើផ្ទៃដី ៥ហិកតា ក្បែរវិមានឈ្នះឈ្នះ។

ការបើកការដ្ឋានសាងសង់ បានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភា​ចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមផេកហ្វេកប៊ុកសាលាតិចណូ បានបញ្ជាក់ឱ្យដឹងថា ការដ្ឋានសាងសង់នេះ ត្រូវចំណាយពេលសាងសង់ជាង១៨ខែ និងរំពឹងថាអាចនឹងបញ្ចប់សព្វគ្រប់នៅខែឧសភាឆ្នាំ២០២៥ និងត្រូវបានរចនាដោយ Heerim និង Group Four និងសាងសង់ដោយក្រុមហ៊ុន Jiangsu Natong No. 2 Construction Engineering (Group) Co., Ltd។

បន្ថែមពីនេះ គម្រោងសាងសង់នេះ ត្រូវចំណាយថវិការបស់គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) នៃធនាគារពិភពលោក (WB)។

គួរបញ្ជាក់ថា សាលាតិចណូសាខាទី២ នឹងត្រូវបានសាងសង់លើផ្ទៃដី ៥ហិកតា រួមមានអគារស្រាវជ្រាវ និងបណ្ដុះបណ្ដាល ដែលមានកម្ពស់ ៦ជាន់ មានផ្ទៃក្រឡា ១៨.៣១០ម៉ែត្រក្រឡា បំពាក់ដោយជណ្ដើរយន្ត និងមានថ្នាក់រៀនចំនួន៤៦ ការិយាល័យបំពេញការងារចំនួន៧ បន្ទប់ពិសោធន៍ចំនួន៣ សាលសហសិក្សាចំនួន៤ សាលប្រជុំតូចធំចំនួន២ បណ្ណាល័យចំនួន១ និងអាហារដ្ឋានចំនួន១។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]